ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន៤០០គ្រួសារ នៅក្នុងឃុំរស្មីសាមគ្គីស្រុកឱរ៉ាល់ - ឯកឧត្តមជាវ តាយ អភិបាលខេត្តចុះពិនិត្យតាមដងផ្លូវសំខាន់ៗដើម្បីបង្កើនសោភ័ណ ភាព និងរៀបចំអភិវឌ្ឍន៍បន្ថែមប្រព័ន្ធលូដោះទឹកក្នុងក្រុងកំពត - រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ដឹកនាំក្រុមកាងារ បច្ចេកទេសចុះធ្វើការជួស ជុលបន្ទាន់ផ្លូវក្រាលក្រួសក្រហមនិងស្ពានអូសារ៉ាយបាក់ស្រុតដោយសារជំនន់ទឹកភ្លៀង - ដំណើរជាថ្ងៃចុងក្រោយនៃបេសកកម្មដ៏វែងឆ្ងាយរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីមកកាន់ខេត្តនៅជាប់បឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់.. - ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតអញ្ជើញចុះ ត្រួតពិនិត្យកាងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធកងរាជ អាវុធហត្ថក្រុងបាវិត.. - ប្រធានគណៈកម្មាធិការសាខាកក្រហមខេត្តព្រះសីហនុទទួល ស្វាគមន៍អំណោយសប្បុរសធម៌ពីលោក ឧកញ៉្ញានិងលោកជុំទាវ - ឯកឧត្តម វ៉ី សំណាង និងលោកជំទាវចុះសួរសុខទុក្ខ ដល់គ្រួសារដែលទទួលបានដីសម្បទានសង្គមកិច្ច ចំនួន ៥៦៤គ្រួសារ ក្នុងស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច... - ឧត្តមសេនីយ៍ត្រីសាត គឹមសាន ដឹកនាំមន្ត្រីសាក​សួរសុខទុក្ខអតីតស្នងការរងកំពុងមានជម្ងឺសម្រាក​ព្យា​បាលនៅមន្ទីរពេទ្យឯកជន - ឯកឧត្ដមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ មានប្រសាសន៍សំណេះ សំណាលដល់កម្លាំងត្រូវបំពេញបេសកម្មរក្សាសន្តិភាព - ឯកឧត្តមលី វណ្ណារ៉ាក្នុងដំណើរចុះពិនិត្យការជួសជុលកំណាត់ផ្លូវជាតិលេខ៤ មានការខូចខាតយ៉ាងធ្ងន់ធ្ងរ

ឯកឧត្ដម សៅ សុខា អញ្ជើញប្រគល់សម្ភារៈបរិក្ខាពេទ្យដល់មន្ទីរពេទ្យបង្អែកស្រុករមាសហែក

ស្វាយរៀង ៖ នៅថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម សៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុករមាសហែក បានដឹកនាំក្រុមការងារប្រគល់សម្ភារៈ និងគ្រឿងបរិក្ខា ដល់មន្ទីរពេទ្យបង្អែកស្រុករមាសហែក ដើម្បីឆ្លើយតបយុទ្ធនាការបង្ការ ទប់ស្កាត់ ជំងឺឆ្លងកូវីដ-១៩។
ក្នុងពិធីប្រគល់នោះ ឯកឧត្តមប្រធាន បានថ្លែងថាបច្ចុប្បន្នស្ថានភាពជំងឺឆ្លងកូវីដ-១៩ បាននឹងកំពុងរីករាលដាលក្នុងពិភពលោក ហើយបញ្ហានេះគឺជាបន្ទុកដ៏លំបាកធ្ងន់ធ្ងរសម្រាប់នៅកម្ពុជាយើងផងដែរ។

នៅក្នុងស្ថានការណ៍នេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បាននឹងកំពុងយកចិត្តទុកដាក់ដើម្បីដោះស្រាយនូវបញ្ហាដ៏លំបាកនេះ ហេតុដូចនេះហើយដើម្បីរួមចំណែកការលំបាកជាមួយរាជរដ្ឋាភិបាលនេះ ក្នុងនាមឯកឧត្តមផ្ទាល់តែងបានយកចិត្តទុកដាក់ដោះស្រាយផ្ដល់ស្បៀងអាហារទំនុកបម្រុងជូនដល់ប្រជាពលរដ្ឋប្រឈមការខ្វះខាត រួមនឹងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជាបន្តបន្ទាប់ដែលបម្រើឱ្យសកម្មភាព ប្រយុទ្ធបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ និងបានធ្វើការបែងចែកសម្រាប់បង្ការដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ក្នុងខេត្តផងដែរ។

ក្នុងនោះផងដែរ ឯកឧត្តមប្រធាន បានបញ្ជាក់ថាសកម្មភាពទាំងអស់នេះ គឺមិនអាចខ្វះបានពីការចូលរួម របស់សប្បុរសជន ជាថ្នាក់ដឹកនាំមន្ត្រីរាជការ និងក្រុមហ៊ុនសហគ្រាសនានា ដែលគិតមកដល់ពេលនេះ ជំនួយឧបត្ថម្ភរបស់សប្បុរសជនក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ជូនដល់រដ្ឋាភិបាលមានគ្រឿងឧបភោគ បរិភោគ សម្ភារៈបរិក្ខារវេជ្ជសាស្រ្តមួយចំនួនបម្រើដល់សកម្មភាពប្រយុទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បានឆ្លើយតបយ៉ាងល្អប្រសើរផងដែរ។

ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់គ្រូពេទ្យតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក្នុងខេត្តទាំងអស់ ឱ្យបន្តការខិតខំយកចិត្តទុកដាក់ និងសហការថែមទៀត ឱ្យបានល្អជាមួយនឹងអាជ្ញាធរមូលដ្ឋានរួមនឹងអ្នកពាក់ព័ន្ធពិសេសធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអំពីវិធានការអនាម័យ តាមក្រសួងសុខាភិបាល គឺក្នុងគោលដៅរួម ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវមួយនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។

សម្ភារៈដែលបានប្រគល់ជូនរួមមាន៖ សាប៊ូលាងដៃ ៦៦០ដុំ,ម៉ាស ១០២០ប្រអប់, អាល់កុល ១៧៤០លីត្រ ផងដែរ៕FB_IMG_1602331468509 FB_IMG_1602331844781 FB_IMG_1602331884071 FB_IMG_1602331478245 FB_IMG_1602331868427 FB_IMG_1602331889627 FB_IMG_1602331542053 FB_IMG_1602331552432

Filed in: ព័ត៌មានជាតិ
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.