ឯកឧត្តមឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេសបានចុះពិនិត្យមើលស្ថានភាពទឹកស្ទឹងព្រែកត្នោត

នៅថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី៧ខែតុលា ឆ្នាំ២០២០
ឯកឧត្តមឈា ប៊ុនរិទ្ធអគ្គនាយកកិច្ចការបច្ចេកទេសនិងលោកញ៉ាញ់ ជាបហ៊ងប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺបានចុះពិនិត្យមើលស្ថានភាពទឹកស្ទឹងព្រែកត្នោត​ និងបានជួបសំណេះសំណាល​ជាមួយ
ឆ្មាំគ្រប់គ្រងបញ្ជារការបិទ-បេីកទ្វារទឹកនៅសំណង់ទ្វារទឹកមេរលាំងជ្រៃ​ដេីម្បីជួយកាត់បន្ថយ​ឬបញ្ចៀស
ការលិចលង់នៅផ្នែកខាងក្រោម​ជាពិសេសការយាយីដល់រាជធានីភ្នំពេញ​ព្រមទាំងបានចុះពិនិត្យនៅតាមបណ្តារប្រព័ន្ធធារាសាស្ត្រមួយចំនួនដែលទទួលបានបរិមាណទឹកច្រេីនលេីសត្រូវការ​ រួមមានដូចខាងក្រោម ៖
១-ទំនប់អាងទឹកអូរស្យាស្ថិតក្នុងឃុំយាអង្គស្រុកថ្ពងខេត្តកំពង់ស្ពឺ
២-ទំនប់អាងទឹកចាន់ថ្នាលស្ថិតក្នុងឃុំក្រាំងចេកនិងឃុំព្រៃក្រសាំងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
៣-សំណង់បង្ហៀរទំនប់អាងទឹកនៃប្រព័ន្ធអូរក្រាំងអំបិល ស្ថិតនៅក្នុង ឃុំត្រពាំងគងស្រុកសំរោងទងខេត្តកំពង់ស្ពឺ ។

ក្នុងឱកាសនៃការចុះពិនិត្យមើលស្ថានភាពទឹកស្ទឹងព្រែកត្នោត​ និងប្រព័ន្ធធារាសាស្ត្រខាងលេីនេះដែរឯកឧត្តមអគ្គនាយកកិច្ចការបច្ចេកទេស បានធ្វើការណែនាំ ដល់ឆ្មាំទ្វារទឹក​ និងមន្ត្រីមន្ទីធនធានទឹកនិងឧតុនិយមខេត្ត​ឲ្យបង្កេីនការយកចិត្តទុកដាក់ខ្ពស់លេីការងារបញ្ជាគ្រប់គ្រងបិទ
-បើកទ្វារទឹកនៅតាមស្ទឹង​និងសំណង់ធារាសាស្រ្ត​ព្រមទាំងផ្លាស់ប្តូរ​និងជូនដំណឹងគ្នាទៅវិញទៅមក​រវាងផ្នែកខាង
លើនិងផ្នែកខាងក្រោមជាពិសេសជាមួយឆ្មាំទ្វារនៅខេត្តកណ្តាល​និងរាជធានីភ្នំពេញ​ដេីម្បចូលរួមកាត់បន្ថយនូវហានិភ័យខូចខាតដលហេដ្ឋារចនាសម្ព័ន្ធសាធារណ:ទ្រព្យសម្បត្តិ​
និងការលិចលង់ដល់ផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋ ៕FB_IMG_1602078839104 FB_IMG_1602078842172 FB_IMG_1602078845085 FB_IMG_1602078875840 FB_IMG_1602078883271 FB_IMG_1602078893573

You might like