ជាការអភិវឌ្ឍន៍ឈ្នះឈ្នះក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាលក៏ដូចរដ្ឋបាលរាជធានីភ្នំពេញ គម្រោងបើកកាដ្ឋានសាងសង់ផ្សារទំនើបអ៊ីអនម៉លទី៣ផ្សារទំនើប អ៊ុអនម៉លមានជ័យ

កាលពីថ្ងៃទី០៧ តុលា ឆ្នាំ២០២០ ស្ថិតនៅបណ្ដោយផ្លូវ៦០ ម៉ែត្រ មានជ័យ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក (មីកាមី ម៉ាសាហ៊ិរូ) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ។
ការបើកសម្ពោធការដ្ឋាននិងការសម្រេចឈ្មោះផ្សារទំនើបជាផ្លូវការ ក្រុមហ៊ុនអីអនម៉លខូអិលធីឌី បានសម្រេចដាក់ឈ្មោះ ផ្សារទំនើបអីអនម៉លគម្រោង ទី៣នៅក្នុងព្រះរាជាណាចក្រកម្ពុជាថា(ផ្សារទំនើប អ៊ុអនម៉លមានជ័យ) ។

គម្រោងផ្សារទំនើបអីអនម៉លទី៣ ដែលគ្រោងនឹងបើកដំណើរការជាផ្លូវការនៅឆ្នាំ២០២២ នឹង បើកសម្ពោធការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខនេះ។
គម្រោងផ្សារទំនើបអីអនម៉លទី៣ របស់ក្រុមហ៊ុន យើងខ្ញុំ មានទីតាំងស្ថិតនៅក្នុងគម្រោងINC CITY ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
គម្រោងផ្សារទំនើបអឺអនម៉លទី៣ ក៏ជាកម្លាំងចលករដ៏ សំខាន់ នៅក្នុងការជួយជម្រុញដល់ការអភិវឌ្ឍន៍ នៃទីក្រុង រណបស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់មានសក្តានុពលខ្លាំង។ ផ្សារទំនើបនេះ ស្ថិតនៅតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរ ព្រមទាំង បង្កលក្ខណៈឲ្យមានកំណើនប្រជាជន អគារលំនៅដ្ឋាន និងសាលារៀនអន្តរជាតិជាដើម។
គម្រោងផ្សារទំនើបនេះមានទំហំផ្ទៃដី (១៧៤០០០ ម៉ែត្រការ៉េ )នៅក្នុងនោះមានផ្ទៃអគារ និងផ្ទៃហាងសរុប (GLA) ធំជាងគេនៅក្នុងព្រះរាជាណាចក្រ កម្ពុជា និងជាគម្រោងស្នូលនៃតំបន់អភិវឌ្ឍន៍ខាងលើ។ លើសពីទៅទៀតនេះ គម្រោងផ្សារទំនើបនេះក៏ជា គម្រោងផ្សារទំនើបអ៊ុអនម៉ល ដែលមានទំហំធំជាងគេ នៅក្នុងតំបន់អាស៊ានផងដែរ។ ក្រៅពីផ្សារទំនើបអីអន ដែលមានលក់ទំនិញចម្រុះ និងហាងលក់សំលៀកបំពាក់ ហាងលក់សម្ភារៈប្រើប្រាស់ ភោជនីយដ្ឋាន សេវាកម្មផ្សេងៗជាច្រើនទៀត៕FB_IMG_1602036011317 FB_IMG_1602036019282 FB_IMG_1602036025218 FB_IMG_1602036043214

You might like