នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០
នៅបញ្ជាការសុីម៉ាក់ភ្នំពេញបានជួបពិភាក្សាជាមួយប្រធានអង្គការជំនួយប្រជាជនន័រវេស្ស (NPA) នៅកម្ពុជា លោក Rune Kristian Dale-Andresen និង លោកស្រី Portia ប្រធានគំរោងគាំទ្រវិស័យមីនថ្មីក្នុងអង្គការNPA។ ការពិភាក្សាគ្នាលេីប្រធានបទមួយចំនួនទាក់ទងនឹងវិស័យមីនជាពិសេសទាក់ទងនឹងគំរោងសហប្រតិបត្តិការរវាងCMAC និងសុីម៉ាក់ រួមមាន៖
១. គំរោងជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់ដល់NPA ហេីយដែលNPAកំពុងសហការអនុវត្តជាមួយសុីម៉ាក់បោសសំអាតគ្រាប់បែកចង្កោមទម្លាក់ពីយន្តហោះ ទិសខេត្តកំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង និងព្រៃវែងជាដេីម។
២. គំរោងជំនួយរបស់រដ្ឋាភិបាលន័រវេស្ស សំរាប់គាំទ្រដោះមីនរបស់អង្គភាពសុីម៉ាក់គាំទ្រប្រជាពលរដ្ឋតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។
៣- គំរោងជំនួយខាងសុនខហិតមីន និង៤. គំរោងជំនួយសហប្រតិបត្តិការមួយចំនួនទៀត។
សុីម៉ាក់នឹងបន្ថែមកំលាំងទៅតំបន់គ្រាប់បែកចង្កោមនៃបណ្តាខេត្តទិសខាងកេីតឆាប់ៗនេះ ដោយបានទទួលថវិកាបន្ថែមពីរដ្ឋាភិបាលប្រទេសន័រវេស្ស និងរៀបចំពង្រឹងកិច្ចសហប្រតិបត្តិការលេីសុនខហិតមីននិងគ្រាប់សំណលពីសង្គ្រាមឡេីងវិញ។
សូមបញ្ជាក់ថា អង្គការ NPA ជាដៃគូការអភិវឌ្ឍន៍ជាមួយអង្គភាពសុីម៉ាក់តាំងពីឆ្នាំ១៩៩២ គឺមានអាយុកាលជាង២៨ឆ្នាំ កន្លងមកនេះដោយសហការជាដៃគូដ៏យូរអង្វែងជាមួយគ្នាគ្មានការបំបែកបានឡើយ។