ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន៤០០គ្រួសារ នៅក្នុងឃុំរស្មីសាមគ្គីស្រុកឱរ៉ាល់ - ឯកឧត្តមជាវ តាយ អភិបាលខេត្តចុះពិនិត្យតាមដងផ្លូវសំខាន់ៗដើម្បីបង្កើនសោភ័ណ ភាព និងរៀបចំអភិវឌ្ឍន៍បន្ថែមប្រព័ន្ធលូដោះទឹកក្នុងក្រុងកំពត - រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ដឹកនាំក្រុមកាងារ បច្ចេកទេសចុះធ្វើការជួស ជុលបន្ទាន់ផ្លូវក្រាលក្រួសក្រហមនិងស្ពានអូសារ៉ាយបាក់ស្រុតដោយសារជំនន់ទឹកភ្លៀង - ដំណើរជាថ្ងៃចុងក្រោយនៃបេសកកម្មដ៏វែងឆ្ងាយរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីមកកាន់ខេត្តនៅជាប់បឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់.. - ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតអញ្ជើញចុះ ត្រួតពិនិត្យកាងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធកងរាជ អាវុធហត្ថក្រុងបាវិត.. - ប្រធានគណៈកម្មាធិការសាខាកក្រហមខេត្តព្រះសីហនុទទួល ស្វាគមន៍អំណោយសប្បុរសធម៌ពីលោក ឧកញ៉្ញានិងលោកជុំទាវ - ឯកឧត្តម វ៉ី សំណាង និងលោកជំទាវចុះសួរសុខទុក្ខ ដល់គ្រួសារដែលទទួលបានដីសម្បទានសង្គមកិច្ច ចំនួន ៥៦៤គ្រួសារ ក្នុងស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច... - ឧត្តមសេនីយ៍ត្រីសាត គឹមសាន ដឹកនាំមន្ត្រីសាក​សួរសុខទុក្ខអតីតស្នងការរងកំពុងមានជម្ងឺសម្រាក​ព្យា​បាលនៅមន្ទីរពេទ្យឯកជន - ឯកឧត្ដមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ មានប្រសាសន៍សំណេះ សំណាលដល់កម្លាំងត្រូវបំពេញបេសកម្មរក្សាសន្តិភាព - ឯកឧត្តមលី វណ្ណារ៉ាក្នុងដំណើរចុះពិនិត្យការជួសជុលកំណាត់ផ្លូវជាតិលេខ៤ មានការខូចខាតយ៉ាងធ្ងន់ធ្ងរ

ឯកឧត្តមអភិបាលខេត្តអញ្ជើញចុះពិនិត្យស្ថានភាពទឹកភ្លៀងនិងហេដ្ឋារចនាសម្ព័ន្ឋនានាក្នុងស្រុកសំរោងទងនិងស្រុកឧដ្ដុង្គ ដែលទទួលរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់កន្លងមក

កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អមដំណើរដោយលោកញ៉ាញ ជាបហ៊ងប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរួមទាំងមន្ត្រីរជំនាញពាក់ព័ន្ធ លោកនាយករដ្ឋបាលខេត្តលោកអភិបាលស្រុកនិងមន្ត្រីជាច្រើនរូបទៀត បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកភ្លៀងស្ថានភាពបង្កបង្កើនផលដំណាំស្រូវ របស់ប្រជាពលរដ្ឋ រួមទាំងបញ្ហាហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងស្រុកសំរោងទង និងស្រុកឧដុង្គ ដែលរងនូវផលប៉ះពាល់ដោយទឹកភ្លៀងកន្លងមក ។

ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះផងដែរ ឯកឧត្តម វ៉ី សំណាង បានណែនាំដល់មន្ទីរជំនាញអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវត្រៀមនូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយកើតឡើងធ្ងន់ធ្ងរ ប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងការចុះពិនិត្យស្ថានភាពទឹកជំនន់នេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា ស្ថានភាពទឹកភ្លៀងនៅពេលនេះ គឺមិនទាន់មានសភាពធ្ងន់ធ្ងរ ឬក៏ឈានទៅដល់ការប្រកាសអាសន្នណាមួយនោះទេ ឯកឧត្តមបន្ថែមទៀតថា ផលប៉ះពាល់ដែលរងគ្រោះដោយសារទឹកភ្លៀងនេះមិនមែនមានតែក្នុងស្រុកសំរោងទង និងស្រុកឧដុង្គនោះទេ គឺមានការលិចលង់នៅតាមបណ្តា ក្រុង ស្រុក ឃុំ សង្កាត់ ជាច្រើនទៀត នៅក្នុងខេត្តកំពង់ស្ពឺ ដូច្នេះសូមលោកអភិបាលក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធ ត្រូវតាមដានស្ថានភាពទឹកភ្លៀងនេះ ត្រូវរាយការណ៍មកអាជ្ញាធរខេត្ត ដើម្បីចាត់វិធានការចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។

ជាមួយគ្នានេះដែរ ឯកឧត្តម បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាព ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាពិសេស ត្រូវប្រុងប្រយ័ត្នចំពោះមនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬ ភ្លៀង ហាមជ្រកក្រោមដើមឈើ និងប្រយ័ត្នចំពោះពពួកសត្វមានពឹសជាដើម ៕FB_IMG_1601973415717 FB_IMG_1601973427377 FB_IMG_1601973435708 FB_IMG_1601973517712 FB_IMG_1601973441814 FB_IMG_1601973500882

Filed in: ព័ត៌មានជាតិ
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.