សិក្ខាសាលាស្តីពីវឌ្ឍភាពការងារ ប្រតិបត្តិការ៩ខែ (មករា.កញ្ញា)ឆ្នាំ២០២០ និងការរៀបចំផែនការ (IWP)២០២១

នៅថ្ងៃ ព្រហស្បតិ៍ ១៤កេីត ខែ អាស្សុជ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែ តុលា ឆ្នាំ​២០២០
ផែនការសមាហរណកម្មបោសសំអាតគ្រាប់មីននិងសំណល់ជាតិផ្ទុះសង្គ្រាម​ ជាផែនការដែលត្រូវផ្តល់សេវាកម្មកំចាត់គ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមដេីម្បីសុខសុវត្ថិភាពជូនប្រជាជននិងគាំទ្រផែនការអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ​និងថ្នាក់ជាតិ​ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល​! តំរូវការរបស់ប្រជាជនគឺជាអាទិភាពកំណត់គោលដៅប្រតិបតិ្តការ​ ការកំណត់អាទិភាពតំរូវការជាជំរេីសរបស់ប្រជាជនដែលគាំទ្រដោយអាជ្ញាធរថ្នាក់ក្រោមជាតិ​ រីឯអាជ្ញាធរជាតិជាអ្នកសំរបសំរួលជាមួយដៃគូនិងជាអ្នករៀបចំគោលនយោបាយជាតិ!

ការរៀបចំផែនការ​យុទ្ធសាស្ត្រមួយ ចាំបាច់ត្រូវមានទស្សនវិស័យច្បាស់លាស់​ ប្រកបដោយភាពជឿជាក់អាចសំរេចទៅបាន! ទន្ទឹងជាមួយគ្នានេះ ដេីម្បីសំរេចបេសកកម្មនៃផែនការមួយបានចាំបាច់ត្រូវមានធនធាននិងប្រតិបតិ្តករជាមន្ត្រីជំនាញដែលសកម្មជាមួយវិន័យមុឺងម៉ាត់ ស្មោះត្រង់ ឆន្ទៈក្លាហានមុតស្រួច ស្មារតីលៈបង់ខ្ពស់!FB_IMG_1601631481585 FB_IMG_1601631477093 FB_IMG_1601631485104 FB_IMG_1601631490102o

You might like