ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន៤០០គ្រួសារ នៅក្នុងឃុំរស្មីសាមគ្គីស្រុកឱរ៉ាល់ - ឯកឧត្តមជាវ តាយ អភិបាលខេត្តចុះពិនិត្យតាមដងផ្លូវសំខាន់ៗដើម្បីបង្កើនសោភ័ណ ភាព និងរៀបចំអភិវឌ្ឍន៍បន្ថែមប្រព័ន្ធលូដោះទឹកក្នុងក្រុងកំពត - រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ដឹកនាំក្រុមកាងារ បច្ចេកទេសចុះធ្វើការជួស ជុលបន្ទាន់ផ្លូវក្រាលក្រួសក្រហមនិងស្ពានអូសារ៉ាយបាក់ស្រុតដោយសារជំនន់ទឹកភ្លៀង - ដំណើរជាថ្ងៃចុងក្រោយនៃបេសកកម្មដ៏វែងឆ្ងាយរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីមកកាន់ខេត្តនៅជាប់បឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់.. - ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតអញ្ជើញចុះ ត្រួតពិនិត្យកាងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធកងរាជ អាវុធហត្ថក្រុងបាវិត.. - ប្រធានគណៈកម្មាធិការសាខាកក្រហមខេត្តព្រះសីហនុទទួល ស្វាគមន៍អំណោយសប្បុរសធម៌ពីលោក ឧកញ៉្ញានិងលោកជុំទាវ - ឯកឧត្តម វ៉ី សំណាង និងលោកជំទាវចុះសួរសុខទុក្ខ ដល់គ្រួសារដែលទទួលបានដីសម្បទានសង្គមកិច្ច ចំនួន ៥៦៤គ្រួសារ ក្នុងស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច... - ឧត្តមសេនីយ៍ត្រីសាត គឹមសាន ដឹកនាំមន្ត្រីសាក​សួរសុខទុក្ខអតីតស្នងការរងកំពុងមានជម្ងឺសម្រាក​ព្យា​បាលនៅមន្ទីរពេទ្យឯកជន - ឯកឧត្ដមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ មានប្រសាសន៍សំណេះ សំណាលដល់កម្លាំងត្រូវបំពេញបេសកម្មរក្សាសន្តិភាព - ឯកឧត្តមលី វណ្ណារ៉ាក្នុងដំណើរចុះពិនិត្យការជួសជុលកំណាត់ផ្លូវជាតិលេខ៤ មានការខូចខាតយ៉ាងធ្ងន់ធ្ងរ

ជួបប្រជុំពិភាក្សាការងារជាមួយ ប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា
ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តអគារ (ខ) ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា ដែលដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ ។

គោលបំណងក្នុងកិច្ចប្រជុំពិភាក្សានេះគឺដើម្បីឈ្វេងយល់អំពីការវិវត្តរីកចម្រើនថ្មី បញ្ហាប្រឈម និងប្រមូលព័ត៌មានពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ និងពិនិត្យតាមដានការអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីស្វែងរកដំណោះស្រាយឆ្លើយតបរួមគ្នាអោយមានប្រសិទ្ធភាព ។

មានប្រសាន៍ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានជម្រាបជូនគណៈកម្មការអំពីវិធានការនិងប្រសិទ្ធភាពនៃការអនុវត្តការងារបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងខេត្ត ដែលកន្លងមកដោយមានការចូលរួមសហការ និងគាំទ្រជួយឧបត្ថម្ភទាំងផ្នែកស្មារតីសម្ភារនិងថវិការយ៉ាងផុសផុលពីគ្រប់សមាសភាពពាក់ព័ន្ធជាពិសេសការខិតខំយកចិត្តទុកដាក់អនុវត្តវិធានការគ្រប់ផ្នែករួមទាំងការផ្សព្វផ្សាយអប់រំការធ្វើចត្តាឡីស័ក និងមានយន្តការដឹកនាំគ្រប់គ្រងច្បាស់លាស់ បានធ្វើឲ្យកិច្ចការនេះអនុវត្តបានយ៉ាងជោគជ័យដែលអាចទប់ស្កាត់បានមិនឲ្យមានឆ្លងជំងឺកូវីដ-១៩ក្នុងខេត្ត។

ទន្ទឹមនឹងនោះដែរឯកឧត្តម វ៉ី សំណាង អភិបាល នៃគណ:អភិបាលខេត្ត ក៏បានរាយការណ៍អំពីសភាពការណ៍ទូទៅក្នុងខេត្ត ភាពរីកចម្រើន និងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមក។

ឯកឧត្តម បានជម្រាបជូនបន្ថែមពីផែនការ ទិសដៅកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលរដ្ឋបាលខេត្តបាននិងកំពុងខិតខំជំរុញការអភិវឌ្ឍន៍ជាប្រចាំ។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តក៏បានរាយការណ៍លំអិតអំពីលទ្ធផល និងសមិទ្ធផលសំខាន់ៗជូនគណៈកម្មការបានជ្រាបផងដែរ។

ឯកឧត្តម ម៉ម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធ ដែល បានខិតខំប្រឹងប្រែងធ្វើការបម្រើប្រជាពលរដ្ឋបានយ៉ាងល្អ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ សូមបន្តយកចិត្តទុកដាក់ក្នុងការងារបន្តទៀត។

ចំណែកបញ្ហាប្រឈមដែលខេត្ត និងមន្ទីរបានលើកឡើង ឯកឧត្តមប្រធានគណៈកម្មការបានបញ្ជាក់ថា ឯកឧត្តម នឹងពាំនាំយកបញ្ហា ប្រឈមទាំងនេះ ជម្រាបជូនសម្តេចប្រធានព្រឹទ្ទសភា ដើម្បីធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាល ជួយដោះស្រាយឲ្យបានទាន់ពេលវេលា ដើម្បី ឲ្យខេត្តមានលទ្ធភាពពេញលេញក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងផលប្រយោជន៍របស់ប្រទេសជាតិ។FB_IMG_1600761404045 FB_IMG_1600761408994 FB_IMG_1600761424601 FB_IMG_1600761430651 FB_IMG_1600761414678 FB_IMG_1600761417707 FB_IMG_1600761421515 FB_IMG_1600761411823 FB_IMG_1600761399692

Filed in: ព័ត៌មានជាតិ
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.