ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំប្រតិភូអន្តរ ក្រសួងចូលរួមបួងសួងសុំសេចក្តីសុខនៅព្រះអង្គចេកព្រះអង្គចម - ទំនប់ទឹករលាំងជ្រៃគឺជាតំបន់កំសាន្ដសំរាប់ភ្ញៀវទេសចរណ៍ដែលចូលចិត្តស្ទូចត្រីនៅចុងសប្តាហ៍ - អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំ Video Conference ស្តីពីការផ្សព្វផ្សាយអំពីរចនាសម្ព័ន្ធចាត់តាំងកងរាជអាវុធហត្ថ - ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចក្រុមហ៊ុន Cellcard ដើម្បីស្វែងយល់អំពីឌីជីថល5G - ជួបប្រជុំពិភាក្សាការងារជាមួយ ប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់ អូស្ត្រាលីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់ អូស្ត្រាលីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់អូស្ត្រាលីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ - -

ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការមន្ត្រីជាប់កិច្ចសន្យានិងនិវត្តន៍.!

ព្រឹកថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញជួបសំណេសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តន៍ចំនួនជាង ៤០០នាក់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានថ្លែងអំណរគុណ និងដឹងគុណដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យានិងនិវត្តន៍ជនដូចគួរបញ្ជាក់ថាជារៀងរាល់ឆ្នាំយើងធ្វើការជួបជុំគ្នារយៈពេលពីរដង គឺនៅមុនបុណ្យចូលឆ្នាំខ្មែរ និងមុនបុណ្យភ្ជុំបិណ្ឌ ព្រមទាំងបាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ផ្នែកដែលបានបំពេញតួនាទីភារកិច្ចបានល្អនារយៈពេលកន្លងមក។

ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានិងនិវត្តន៍ជន។ក្រោមម្លប់សន្តិភាពប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ធ្វើឱ្យកំណើនសេដ្ឋកិច្ចមានការកើនឡើងធានាបាននិរន្តរភាពសម្រាប់សេដ្ឋកិច្ចជាតិ ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា មន្ត្រីនិវត្តន៍ជនបានចូលរួមឆ្លងកាត់ការលំបាកក្នុងអតីតកាល និងរៀបចំស្ដារឡើងវិញប្រព័ន្ធរដ្ឋបាល នេះការចាប់ផ្ដើមដំបូងឆ្លងកាត់ការលំបាកជួបប្រទះព្យុះភ្លៀងធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនមកដល់បច្ចុប្បន្ន។ផ្តើមចេញពីកំណើនសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយបញ្ចេញសាច់ប្រាក់ជួយប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និង គោលនយោបាយជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រដោយមិនមាន ការបង់ប្រាក់ថែមទៀតផង ហើយសមិទ្ធិផលដែលកើតមានមកដល់សព្វថ្ងៃនេះ គឺបានមកពីការចូលរួមរបស់ពូមីងជានិវត្តន៍ ជនរបស់យើង ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមន្ត្រីរាជការ ទី១.មិនត្រូវមើលស្រាល និងកុំភ័យខ្លាចជំងឺកូវីដ១៩ ព្រោះពិភពលោកកំពុងតែមានការចម្លង និងមានមនុស្សស្លាប់នៅឡើយ ម្យ៉ាងទៀតក្នុងរដូវភ្ជុំបិណ្ឌ កាន់បិណ្ឌយើងត្រូវតែរក្សាគម្លាតសុវត្ថិភាព អនុវត្តនូវគោលការណែនាំរបស់ក្រសួងសុខាភិបាល ។
ទី២.ចូលរួមគោរព ច្បាប់ចរាចរណ៍ផ្លូវគោក ។
ទី៣.អំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋត្រូវធ្វើជាគំរូ ដើម្បីភាពស្អាត បរិស្ថានល្អការវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ក៏បានឧបត្ថម្ភថវិកាជូនមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីចូលនិវត្តសាលាខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ៕FB_IMG_1600170520746 FB_IMG_1600170568935 FB_IMG_1600170555997 FB_IMG_1600170560303 FB_IMG_1600170564554 FB_IMG_1600170541990 FB_IMG_1600170552249 FB_IMG_1600170617488

Filed in: ព័ត៌មានជាតិ
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.