ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំប្រតិភូអន្តរ ក្រសួងចូលរួមបួងសួងសុំសេចក្តីសុខនៅព្រះអង្គចេកព្រះអង្គចម - ទំនប់ទឹករលាំងជ្រៃគឺជាតំបន់កំសាន្ដសំរាប់ភ្ញៀវទេសចរណ៍ដែលចូលចិត្តស្ទូចត្រីនៅចុងសប្តាហ៍ - អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំ Video Conference ស្តីពីការផ្សព្វផ្សាយអំពីរចនាសម្ព័ន្ធចាត់តាំងកងរាជអាវុធហត្ថ - ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចក្រុមហ៊ុន Cellcard ដើម្បីស្វែងយល់អំពីឌីជីថល5G - ជួបប្រជុំពិភាក្សាការងារជាមួយ ប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់ អូស្ត្រាលីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់ អូស្ត្រាលីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់អូស្ត្រាលីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ - -

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមវេរនិងប្រគេនភត្តហាដល់ព្រះសង្ឃ ចំពុះក្អែក ឆ្លងវេនកាន់បិណ្ឌទី១២

ព្រឹកថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០
លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បានចូលរួមជាមួយ លោកជំទាវ ហង់ ភារី អ៉ឹម សិទ្ធី លោកជំទាវ ឡៅ គឹមណៃ លី គឹមហាន ភរិយាថ្នាក់ដឹកនាំ លោក លោកស្រី ប្រជាពលរថ្ឋបានអញ្ជើញចូលរួមពិធីរាប់បាត្រ ដាឆ្លងបុណ្យកាន់បិណ្ឌទី ១២ និងបាននាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃនៅវត្តមុនីសុវណ្ណ ហៅចំពុះក្អែក ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពិធីប្រារព្ធកាន់បិណ្ឌត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជា កាលបរិច្ឆេទ ដែល សន្មត ទុក ថា ជា ថ្ងៃ បុ ណ្ឌ ភ្ជុំបិណ្ឌ ។ នៅ ថ្ងៃនោះមហាជន ប្រុស ស្រី ក្មេង ចាស់ នៅ ទូ ទាំង ប្រទេស កម្ពុជា នាំ គ្នា ទៅ ធ្វើបុណ្យ នៅ វត្ត ដោយ មាន ទឹកមុខ រីករាយ ស្រស់ស្រាយ ពោរពេញ ទៅ ដោយ ជំនឿ ជឿជាក់ ចំពោះ ព្រះពុទ្ធ សាសនា ជឿ បុណ្យ ជឿ បាប ជឿ កម្មផល ។ ទាំងអស់ គ្នា ស សុទ្ធតែ មាន សម្លៀក បំពាក់ ល្អ ៗ ថ្មី ៗ យ៉ាង ប្រណីត ។ ថ្ងៃនេះ នៅ គ្រប់ វត្ត ទូ ទាំង ប្រទេសមាន ឧបាសក ឧបាសិកា មហាជន មូល មីរ គ្រឹ ក គគ្រេង ធ្វើ ឱ្យ បរិយាកាស នៅ ក្នុង វត្តមាន ភាព ឱឡារិក អធិកអធម ក្រៃ លែង សំឡេង ភ្លេងពិណពាទ្យ ឬ ភ្លេង ប្រពៃណី បាន បន្លឺ រងំ រណ្តំ ពីរោះ ត្រជាក់ ដល់ សោ តិ ន្ទ្រិ យារ ម្ម ណ៍ និង គួរ ឱ្យ រំភើប រីករាយ ពន់ប្រមាណ ។

កម្មវិធី សំខាន់ បំផុត នា ថ្ងៃនេះ គឺ វេរ ប្រគេន យាគូ ឬ ចង្ហាន់ ព្រឹក ចង្ហាន់ ថ្ងៃត្រង់ ចំពោះ ព្រះសង្ឃ ទន្ទឹម នឹង ពិធី រាប់ បាត ជា ទ្រង់ទ្រាយ ធំ ។ ព្រះសង្ឃ ស្វាធ្យាយ ធម៌ បង្សុកូល ឧទ្ទិស កុសល មគ្គផល ចំពោះ វិញ្ញាណក្ខន្ធ អតីតបុព្វបុរស ជីដូន ជីតា ញាតិកា រ ទាំង ប្រាំពីរ សន្តាន និង សូម ប្រសិទ្ធពរ ស័ព្ទ សាធុការ សុខ ចម្រើន មក កូនចៅ ឯក្រោយ វិញ ។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ក៏បានបួងសួង បួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។

ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានអំពាវនាវឲ្យប្រជាពុទ្ឋបរិស័ទទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺដ៏កាចសាហាវមួយនេះ៕FB_IMG_1600073096085

FB_IMG_1600073062195

FB_IMG_1600073108054

FB_IMG_1600073036330

FB_IMG_1600073026368

FB_IMG_1600073031980

FB_IMG_1600073042446

FB_IMG_1600073048142

FB_IMG_1600073074548

Filed in: ព័ត៌មានជាតិ
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.