ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំប្រតិភូអន្តរ ក្រសួងចូលរួមបួងសួងសុំសេចក្តីសុខនៅព្រះអង្គចេកព្រះអង្គចម - ទំនប់ទឹករលាំងជ្រៃគឺជាតំបន់កំសាន្ដសំរាប់ភ្ញៀវទេសចរណ៍ដែលចូលចិត្តស្ទូចត្រីនៅចុងសប្តាហ៍ - អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំ Video Conference ស្តីពីការផ្សព្វផ្សាយអំពីរចនាសម្ព័ន្ធចាត់តាំងកងរាជអាវុធហត្ថ - ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចក្រុមហ៊ុន Cellcard ដើម្បីស្វែងយល់អំពីឌីជីថល5G - ជួបប្រជុំពិភាក្សាការងារជាមួយ ប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់ អូស្ត្រាលីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់ អូស្ត្រាលីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់អូស្ត្រាលីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ - -

ឯកឧត្ដម ជាវ តាយ បានដឹកនាំកិច្ចប្រជុំពេញអង្គណៈកម្មាធិការគណបក្សខេត្តកំពត

នៅព្រឹកថ្ងៃសៅរ៍ ០៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានបើកបើកកិច្ចប្រជុំពេញអង្គគណៈកម្មាធិការគណបក្សខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត រួមនឹងឯកឧត្តម ជឹង ផល្លា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណៈកម្មាធិការគណបក្សខេត្ត ដើម្បីពិនិត្យ និងឆ្លងរបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារគណបក្សខេត្តប្រចាំខែសីហា និងទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកាគណៈកម្មាធិការគណបក្ស សរុបចំនួន ៨៤រូប។

ក្រោយពីបានស្តាប់របាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារគណបក្សខេត្តប្រចាំខែសីហា និងទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២០ ដែលអានដោយ ឯកឧត្ដម ដួង សាវណ្ណប្រធានមន្ទីរគណបក្សប្រជាជនខេត្តកំពត រួចមក ឯកឧត្ដម ជាវ តាយ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានមានប្រសាសន៍ផ្តាំផ្ញើដល់សមាជិក សមាជិការ នៃអង្គប្រជុំទាំងអស់ត្រូវខិតខំប្រឹងប្រែងក្នុងការអនុវត្តន៍គោលនយោបាយរបស់គណបក្ស និងបំពេញការងាររបស់គណបក្សអោយបានស្របតាមគោលការណ៍ណែនាំរបស់គណបក្ស បន្ទាប់មកប្រគល់ជូនឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា អង្គប្រជុំ ផ្តល់មតិដើម្បីបានធាតុចូលបន្ថែមទៀត ក្នុងការបូកសរុប និងលើកទិសដៅខែបន្ទាប់។

ជាចុងបញ្ចប់ឯកឧត្តមប្រធានបានធ្វើការណែនាំ ដល់ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ធ្វើបច្ចុប្បន្មភាពសមាជិកបក្សអោយបានតួរលេខច្បាស់លាស់ និងពិតប្រាកដតាមបណ្តាក្រុង ស្រុក និងធ្វើការប្រៀបធៀបជាមួយនឹងបញ្ជី គជប ព្រមទាំងជំរុញការចុះឈ្មោះបោះឆ្នោតអោយបានគ្រប់សមាជិកបក្សបានចុះឈ្មោះបោះឆ្នោត៕FB_IMG_1599290986896 FB_IMG_1599290970178 FB_IMG_1599290975617 FB_IMG_1599290944420 FB_IMG_1599290957171

Filed in: ព័ត៌មានជាតិ
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.