ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំប្រតិភូអន្តរ ក្រសួងចូលរួមបួងសួងសុំសេចក្តីសុខនៅព្រះអង្គចេកព្រះអង្គចម - ទំនប់ទឹករលាំងជ្រៃគឺជាតំបន់កំសាន្ដសំរាប់ភ្ញៀវទេសចរណ៍ដែលចូលចិត្តស្ទូចត្រីនៅចុងសប្តាហ៍ - អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំ Video Conference ស្តីពីការផ្សព្វផ្សាយអំពីរចនាសម្ព័ន្ធចាត់តាំងកងរាជអាវុធហត្ថ - ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចក្រុមហ៊ុន Cellcard ដើម្បីស្វែងយល់អំពីឌីជីថល5G - ជួបប្រជុំពិភាក្សាការងារជាមួយ ប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់ អូស្ត្រាលីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់ អូស្ត្រាលីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់អូស្ត្រាលីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ - -

ទីតាំងបង្កប់ចាក់កន្ទុយលេខវៀតណាមដូចជាបុណ្យកឋិនស្ថិតនៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ អាជ្ញាធរមិនហ៊ានបង្ក្រាប…?

ភ្នំពេញ : ទីតាំងចាក់កន្ទុយលេខវៀតណាមជាច្រើនកន្លែងបើកយ៉ាងទូលំទូលាយទាំងព្រឹកទាំងថ្ងៃទាំងល្ងាចដូចបុណ្យកឋិនដោយមិនខ្លាចញញើតអាជ្ញាធរក៏ដូចជាលោកអធិការ និងលោកអភិបាលខណ្ឌច្បារអំពៅ ទាល់តែសោះទីតាំងនេះស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ជិតផ្សារព្រែកឯក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមការរាយការណ៍ពីប្រជាពលរដ្ឋប្រាប់មកក្រុមការងារអង្គភាព (VPN News) បានឱ្យដឹងថាទីតាំងខាងលើមានការបើកចាក់កន្ទុយលេខហើយឃើញថាមានបងប្អូនប្រជាពលរដ្ឋទាំងចាស់ទាំងក្មេងកំពុងញៀនល្បែងបានចូលទៅចាក់មួយថ្ងៃមួយថ្ងៃដូចហែរកឋិន។

បច្ចុប្បន្នករណីអំពើហិង្សាបទល្មើសឆក់ប្លន់អសកម្មកើតមានចេញពីទីតាំងល្បែងអស់ទាំងនោះដោយអាជ្ញាធរខណ្ឌ ជាពិសេសគឺលោកអធិការខណ្ឌ ធ្វើព្រងើយមិនចុះបង្ក្រាបទាល់តែសោះប្រជាពលរដ្ឋមិនយល់ និងដាក់ការសង្ស័យប្រហែលជាអាជ្ញាធរត្រូវរូវជាមួយនឹងម្ចាស់ទីតាំងហើយឬក៏ ត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងហើយមើលទៅទើបបានជាលោកមិនហ៊ានបង្ក្រាបទាល់តែសោះ។

តាមប្រសាសន៍របស់ថ្នាក់ដឹកនាំសម្ដេចក្រឡាហោមស ខេង លោកអភិបាលរាជធានីភ្នំពេញ លោក​ ឃួងស្រេង​ និងលោកឧត្តមសេនីយ៍​ ស​ ថេត​ ដែលជាអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់អោយអាជ្ញាធរទាំង 14 ខណ្ឌធ្វើយ៉ាងណាបង្ក្រាបឲ្យទាល់តែអស់ល្បែងស៊ីសងដូចជាល្បែងចាក់បាល់តាមអ៊ីនធឺណេតល្បែងហ្គេមបាញ់ត្រី និងល្បែងកន្ទុយលេខ ផ្ទុយ
ទៅវិញអាជ្ញាធរខណ្ឌច្បារអំពៅធ្វើព្រងើយមិនចុះបង្ក្រាទាល់តែសោះ។

ប្រជាពលរដ្ឋរង់ចាំមើលតើអាជ្ញាធរខណ្ឌ ច្បារអំពៅ ហ៊ានចុះបង្ក្រាបទីតាំងកន្លែងកត់កន្ទុយលេខនេះមាន
ប្រសិទ្ធភាពយ៉ាងណាដែរ..?៕inCollage_20200901_173132736

Filed in: ព័ត៌មានជាតិ
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.