ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំប្រតិភូអន្តរ ក្រសួងចូលរួមបួងសួងសុំសេចក្តីសុខនៅព្រះអង្គចេកព្រះអង្គចម - ទំនប់ទឹករលាំងជ្រៃគឺជាតំបន់កំសាន្ដសំរាប់ភ្ញៀវទេសចរណ៍ដែលចូលចិត្តស្ទូចត្រីនៅចុងសប្តាហ៍ - អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំ Video Conference ស្តីពីការផ្សព្វផ្សាយអំពីរចនាសម្ព័ន្ធចាត់តាំងកងរាជអាវុធហត្ថ - ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចក្រុមហ៊ុន Cellcard ដើម្បីស្វែងយល់អំពីឌីជីថល5G - ជួបប្រជុំពិភាក្សាការងារជាមួយ ប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់ អូស្ត្រាលីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់ អូស្ត្រាលីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់អូស្ត្រាលីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ - -

ពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងអនាធិបតេយ្យនៅក្នុង កាស៊ីណូនៅភូមិអន្លង់ជ្រៃ ស្រុកពញាក្រែក

ទីតាំងល្បែងសុីសងប្រជល់មាន់បៀអាប៉ោងនិងយូគី បើកលេងបានយ៉ាងរលូននៅក្នុងកាស៊ីណូ មួយកន្លែងនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខុសច្បាប់ យ៉ាងអនាធិបតេយ្យ អាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការបង្ក្រាប។

តាមសេចក្តីរាយការណ៍ពីពលរដ្ឋបានឲ្យដឹងថា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ កំពុងបណ្តោយឲ្យម្ចាស់កាស៊ីណូមួយកន្លែងនៅភូមអន្លង់ជ្រៃ ស្រុកពញាក្រែក ធ្វើអ្វីៗតាមអំពើចិត្តផ្ទុយពីគោលការដែលមានចែងក្នុងច្បាប់អនុញ្ញាតឲ្យកាស៊ីណូ។
ដូច្នេះហើយទើបមានសេចក្តីអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមពិនិត្យឡើងវិញចំពោះករណីម្ចាស់កាស៊ីណូមួយកន្លែង កំពុងទាក់ទាញឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខុសច្បាប់យ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ។

ប្រភពដដែលពីពលរដ្ឋហើយនិងអ្នកធ្លាប់ចូលក្នុងល្បែងស៊ីសងខុសច្បាប់នៅក្នុងកាស៊ីណូ ភូមិអន្លង់ជ្រៃ បានឲ្យដឹងថា មួយថ្ងៃៗមានអ្នកជិះរថយន្តទំនើបៗហើយនឹងរថយន្តសាំយ៉ុងជាច្រើនគ្រឿងហើយអ្នកផ្សេងទៀតជិះម៉ូតូរាប់គ្រឿងមិនអស់ចូលទៅលេងល្បែងសុីសងប្រជល់មាន់បៀអាប៉ោងនិងយូគីកំពុងបើកលេងបានយ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ សោះឡើយ។

ប្រភពបានឲ្យដឹងថា÷ សម្រាប់ការប្រជល់មាន់១គូៗមានដាក់ដើមថាន់ចាប់ពី(២លានរៀល)ទៅដល់(៣០០០ដុល្លារ)ឯណាឬច្រើនជាងនេះទៅទៀត
សូមបញ្ជាក់ប្រាប់ថាល្បែងសុីសងប្រជល់មាន់បៀអាប៉ោងនិងយូគី បើកលេងជាទ្រង់ទ្រាយធំតែម្តង។

ប៉ុន្តែលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ព្រមទាំងលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បែរជាធ្វើមើលរំលងទង្វើរបស់ម្ចាស់ល្បែងស៊ីសងខុសច្បាប់នៅក្នុងកាស៊ីណូ មួយកន្លែងនេះទៅវិញ
ហើយពលរដ្ឋរស់នៅភូមិអន្លង់ជ្រៃ ឃុំកក់ បាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ករណីម្ចាស់កាស៊ីណូមួយកន្លែងនេះ បើកឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងខុសច្បាប់យ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃកំពុងធ្វើឲ្យកើតនូូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាច។
ដោយសារតែមានការបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងខុសច្បាប់ដោយសេរីយ៉ាងនេះអញ្ចឹងហើយពលរដ្ឋបានដាក់ការសង្ស័យទៅលើ អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធក្នុង ស្រុក ខេត្តត្បូងឃ្មុំ ប្រហែលជាបានទទួលផលប្រយោជន៍ពីម្ចាស់កាស៊ីណូមួយកន្លែងនេះ មិនខានឡើយ ទើបមិនចាត់វិធានការទប់ស្កាត់បណ្ដោយឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងខុសច្បាប់នៅក្នុងកាស៊ីណូ យ៉ាងពពាក់ពពូនបែបនេះទៅវិញ។

បងប្អូនពលរដ្ឋបានអំពាវនាវយ៉ាងទទូចដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន​ សូមពិនិត្យឡើងវិញអំពីភាពអសកម្មមិនមានការទប់ស្កាត់របស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក​ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បងប្អូនពលរដ្ឋមានការព្រួយបារម្ភអំពើចោរកម្មនិងការឆ្លងនូវជំងឺកូវិដ ១៩ ជាខ្លាំង ព្រោះតែ កាស៊ីណូ មួយនេះនៅជាប់ព្រំដែន វៀតណាម ខ្លាចមានប្រជាជនវៀតណាមឆ្លងមកចូលលេងល្បែងស៊ីសងខុសច្បាប់នៅក្នុងកាស៊ីណូ មួយកន្លែងផងដែរ ។

ដូច្នេះហើយបងប្អូនពលរដ្ឋនាំគ្នាសូមណុំពរមកដល់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជានឹងឯកឧត្ដមនាយឧត្ដម សន្តិបណ្ឌិត នេត សាវឿន មេត្តាជួយអន្តរាគមន៍ទប់ស្កាត់ពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខុសច្បាប់នៅក្នុងកាស៊ីណូ នៅភូមិខាងលើនេះដើម្បីចាត់វិធានការបង្ក្រាបតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុច

ស្របពេលនេះរាជរដ្ឋាភិបាលបម្រាមហាមឃាត់មិនឲ្យមានការជួបជុំ!នៅតាមមូលដ្ឋាននានាដើម្បីទប់ស្កាត់ជំងឺ កូវីដ-១៩ -COVID-19
ឲ្យមានប្រសិទ្ធភាពផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឲ្យកាស៊ីណូមួយកន្លែងនៅភូមិអន្លង់ជ្រៃ ឃុំកក់ បណ្តោយឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងខុសច្បាប់បានយ៉ាងរលូន៕FB_IMG_1598637152309 FB_IMG_1598637148071 FB_IMG_1598637139826 FB_IMG_1598637125262

Filed in: ព័ត៌មានជាតិ
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.