ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំប្រតិភូអន្តរ ក្រសួងចូលរួមបួងសួងសុំសេចក្តីសុខនៅព្រះអង្គចេកព្រះអង្គចម - ទំនប់ទឹករលាំងជ្រៃគឺជាតំបន់កំសាន្ដសំរាប់ភ្ញៀវទេសចរណ៍ដែលចូលចិត្តស្ទូចត្រីនៅចុងសប្តាហ៍ - អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំ Video Conference ស្តីពីការផ្សព្វផ្សាយអំពីរចនាសម្ព័ន្ធចាត់តាំងកងរាជអាវុធហត្ថ - ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចក្រុមហ៊ុន Cellcard ដើម្បីស្វែងយល់អំពីឌីជីថល5G - ជួបប្រជុំពិភាក្សាការងារជាមួយ ប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់ អូស្ត្រាលីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់ អូស្ត្រាលីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់អូស្ត្រាលីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ - -

រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំគណៈកម្មការអភិបាលខណ្ឌដូនពេញប្រចាំខែសីហាឆ្នាំ២០២០

នៅព្រឹកថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង លោក នាយក-នាយករងរដ្ឋបាល លោក ប្រធានការិយាល័យទាំង១១ លោក លោកស្រីចៅសង្កាត់ទាំង១១ និង លោក លោកស្រីប្រធានទីរួមផ្សារទាំង៣ ដែលកិច្ចប្រជុំបានយកចិត្តទុកដាក់ និងផ្ដោតសំខាន់លើការងារមួយចំនួនរួមមាន៖
១-ការងារបង្កា និងទប់ស្កាត់ជំងឺកូវីដ១៩ (COVID-19) មានការងារចត្ដាឡីស័ក, ទប់ស្កាត់ការលបលួចបើកអាជីវកម្ម ក្នុងវិស័យទេសចរណ៍ ល្មើសនឹងការណែនាំរបស់រាជរដ្ឋាភិបាល ។
២-ការងាររៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ រួមមានៈ ការបញ្ចប់រៀបចំសណ្ដាប់ធ្នាប់តាមចិញ្ចើមផ្លូវ សំយ៉ាបផ្ទះ ក្នុងមូលដ្ឋានសង្កាត់វត្តភ្នំ និង សង្កាត់ផ្សារកណ្ដាលទី១, ការងាររៀបចំសណ្ដាប់ធ្នាប់ទូកទេសចរណ៍ និង សណ្ដាប់ធ្នាប់ទូទៅក្នុងសង្កាត់ទាំង១១ និងទីរួមផ្សារទាំង៣ ។
៣-ការងារអភិវឌ្ឍន៍មូលដ្ឋាន រួមមានៈ វឌ្ឍនៈភាពការស្ថាបនារបងគំរូថ្មី នៅតាមបណ្ដោយកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ខាងមុខទីស្ដីការគណៈរដ្ឋមន្រ្ដី ស្ថិតក្នុងភូមិ៣ សង្កាត់ស្រះចក, គម្រោងជួសជុលផ្លូវខូចដោយសំបុកមាន់, ការងារលុបបំបាត់ដេប៉ូសំរាមតាមដងផ្លូវធំៗ និងទីប្រជុំជនក្នុងមូលដ្ឋាន, ការងារពិនិត្យ និងថែទាំសួនច្បារ និងដើមឈើ និងការងារគ្រប់គ្រងសំណង់ ដីធ្លី លំនៅដ្ឋានក្នុងមូលដ្ឋាន ។
៤-ពិនិត្យ និងកែសម្រួល ឯកសារ រួមមានៈ កំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌកន្លងទៅ, ពិនិត្យកែសម្រួលរបាយការណ៍ប្រចាំខែសីហា និងទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២០ និងពិនិត្យតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តមន្រ្ដីបម្រើការងារក្នុងរដ្ឋបាលខណ្ឌ តាមរយៈយន្ដការច្រកចេញចូលតែមួយខណ្ឌដូនពេញ ។
៥-ពិនិត្យប្រសិទ្ធភាព នៃការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋបាលខណ្ឌ ក្រោយអនុវត្តដោយក្រុមប្រឹក្សាខណ្ឌ និងដាក់ឲ្យប្រើប្រាស់ផ្លូវការកន្លងមក ។
៦-បញ្ហាផ្សេងៗ ៕IMG_20200829_000109 FB_IMG_1598634028556

Filed in: ព័ត៌មានជាតិ
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.