កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល២ខែកន្លែងទៅ និងលើកទិសដៅការងារអនុវត្តបន្តក្នុងឆ្នាំ២០២០

ថ្ងៃទី១០ខែសីហាឆ្នាំ ២០២០
ឯកឧត្តទេសរដ្ឋមន្ត្រីមកិត្តិសេដ្ឋាបណ្ឌិតចម ប្រសិទ្ធ បានលើកបញ្ជាក់ថាដើម្បីគាំទ្រការអនុវត្តគោលនយោបាយ
និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ក៏ដូចជាយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យរបស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្ដេចតេជោហ៊ុន សែន ឲ្យបានកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងបំណងប្រាថ្នានិងការរស់នៅប្រកបដោយសុខដុមរមនា និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

គ្រប់ថ្នាក់ដឹកនាំ និងមន្ត្រីក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ទាំងថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក ទាំងអស់ ត្រូវបង្កើនសកម្មភាព ដោយសហការគ្នាឲ្យបានល្អក្នុងការចុះជាប់តាមដានឃុំសង្កាត់ និងជួបផ្ទាល់ជាមួយប្រជាពលរដ្ឋតាមរយៈការបើកវេទិកាសាធារណៈ ការចុះសាកសួរសុខទុក្ខ ឬកិច្ចប្រជុំនានាដើម្បីចាប់យកសភាពការណ៍ បញ្ហាប្រឈម និងកង្វល់នានា របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយរួមគ្នាដោះស្រាយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រវាងក្រុមការងារគ្រប់ថ្នាក់ជាមួយប្រជាពលរដ្ឋ ដើម្បីការអនុវត្តនូវភាពរីកចម្រើនក្នុងជីវភាពប្រជាពលរដ្ឋ។

ឯកឧត្តមគិតសេដ្ឋាបណ្ឌិតចមប្រសិទ្ធ ក៏បានជំរុញផ្ដាំផ្ញើដល់ ក្រុមការងារទាំងអស់ បន្តយកចិត្តទុកដាក់ចុះធ្វើវេទិកាសាធារណៈនៅតាមភូមិ ឃុំ សង្កាត់ ក្នុងក្រុង ស្រុកទូទាំងខេត្ត ឲ្យបានជាប់ជាប្រចាំ និងទៀងទាត់ដើម្បីប្រមូលនៅបញ្ហាសំណូមពរ ពិសេសផ្ដោតលើ ការផ្សព្វផ្សាយជាសំខាន់អំពីជំងឺកូវីដ១៩ និងចុះសួរសុខទុក្ខដល់ជនរងគ្រោះនិងងាយរងគ្រោះដោយបញ្ហាជំងឺកូវីដ១៩ ដើម្បីឆ្លើយតបឲ្យបានឆាប់រហ័សនិងដោះស្រាយអោយតាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមជាវ តាយ អភិបាលខេត្តនិងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតក៏បានឲ្យដឹងអំពីលទ្ធការងារ ដែលរដ្ឋបាលខេត្តសម្រេចបានពាក់ព័ន្ធការងារសន្តិសុខសណ្ដាប់ធ្នាប់ ការផ្ដល់សេវារដ្ឋបាលនិងសេវាសាធារណៈ ការងារសេដ្ឋកិច្ច ការងារគ្រប់គ្រងគ្រោះមហន្តរាយនិងសង្គម ពិសេសការធ្វើវេទិកាសាធារណៈនិងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទទួលបានលទ្ធផលល្អប្រសើរនិង និងការដោះស្រាយឆ្លើយតបយ៉ាមានប្រសិទ្ធភាព៕FB_IMG_1597062375577 FB_IMG_1597062380485 FB_IMG_1597062385022 FB_IMG_1597062364309 IMG_20200810_193007

You might like