ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តបន្តដឹកនាំមន្រ្តីចុះមើលគំរោងអភិវឌ្ឍន៍ផ្លូវក្នុងសង្កាត់បឹងកុក

ព្រឹកថ្ងៃ៤ សីហា ២០២០ ក្រោយបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារ ជំងឺសារទឹកដល់សត្វគោ ក្របី រួចមក ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បន្តចុះសួរសុខទុក្ខ និងពិនិត្យ សិក្សាអំពីស្ថានភាពផ្លូវថ្នល់នានា ដែលមិនទាន់ប្រែក្លាយទៅជាផ្លូវកៅស៊ូ ឬផ្លូវបេតុង ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីលើកគំរោងអភិវឌ្ឍន៍ក្នុងការស្ថាបនា និងជួយសម្រួលដល់ការធ្វើចរាចរណ៍និងការដឹកជញ្ជូនផលិតផល កសិផល របស់បងប្អូនប្រជាពលរដ្ឋឲ្យមានជីវភាពកាន់តែល្អប្រសើរក្នុងក្រុមគ្រូសារទៅថ្ងៃអនាគត៕FB_IMG_1596555952294 FB_IMG_1596555964662 FB_IMG_1596555933439 FB_IMG_1596555940920 FB_IMG_1596555981649

You might like