ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទទួលជួបឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា

នៅព្រឹកថ្ងៃទី​៣០​ ខែកក្កដា​ ឆ្នាំ​២០២០​ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុបានអញ្ជើញទទួលស្វាគមន៍ជួប​ ជាមួយឯកឧត្តម មីកាមី ម៉ាសាហុីរ៉ូ ជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងឱកាសដែលឯកឧត្តម​ ឯកអគ្គរាជទូត ត្រូវបានបំពេញទស្សនកិច្ច​ ការងារនៅខេត្តព្រះសីហនុ​ ជំនួបមានសារៈសំខាន់ទៅលេីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ កម្ពុជា ជប៉ុន ក្នុងនោះឯកឧត្តម​ អភិបាលខេត្តក៏បានជម្រាបជូនប្រតិភូអំពីការអភិវឌ្ឍន៌ក្នុងខេត្តព្រះសីហនុ លើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម​ និងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ​តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម​ អភិបាល​ខេត្ត​ ក៏បានជម្រាបពីជំនួយរបស់ប្រទេសជប៉ុនដែលបានជួយដល់កម្ពុជា រួមមានការជួយអភិវឌ្ឍន៌

ហេដ្ឋារចនាសម្ពន្ធ័ក្នុងកំពង់ផែស្វយត័ក្រុងព្រះសីហនុជាដើម នេះបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ប្រទេសជប៉ុននឹងប្រទេសនៅកម្ពុជាផងដែរ៕IMG_20200730_133349

You might like