នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលខេត្តបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាស លេខ២៨៨៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរសមត្ថកិច្ចក្នុងការផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ និងសេចក្ដីណែនាំលេខ០០១ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្តីពីបែបបទនិងនីតិវិធីនៃការងារចុះបញ្ជីនិងគ្រប់គ្រងការស្នាក់នៅ និងលិខិតជម្រាបលេខ ១៣៤ សជណ ចុះថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការដ្ឋាននគរបាលខេត្តក្នុងនោះមានការចូលរួមពីលោកស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម លោកអនុកណ្តាលលោក
នាយការិយាល័យ លោកនាយរងការិយាល័យ លោកអធិការ និង អធិការរងទទួលការងារជំនាញតាមបណ្តាក្រុង/ស្រុក ទាំង១៣ផងដែរ។