ពិធីបញ្ចុះបឋមសិលាកសាងក្លោងទ្វា​ និងរបងវត្តឧទ្ត័យសាគរ(ហៅវត្តទឹកឃ្លាំង)​ ឃុំទឹកឃ្លាំង​ ស្រុកល្វាឯម

នៅព្រឹកថ្ងៃសុក្រ​ ៤កេីត​ ខែស្រាពណ៌​ ឆ្នាំជូន​ ទោស័ក​ ព.ស២៥៦៤​ ត្រូវនិងថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០២០​ លោក​ កន​ សុខកាយ​ អភិបាល​ នៃគណៈអភិបាលស្រុក​ល្វាឯម បានអញ្ជេីញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលា
កសាងក្លោទ្វា​ និងរបង​ វត្តឧទ្ត័យសាគរ(ហៅវត្តទឹកឃ្លាំង)​ដែលស្ថិតនៅក្នុងឃុំទឹកឃ្លាំង​ស្រុកល្វាឯម​ខេត្តកណ្តាល ដោយមានការនិមន្តចូលរួមពីព្រះសុធម្មមុនី​ ភោគ​ រស់​ព្រះអនុគណ
ស្រុក​ព្រមទាំងព្រះពលៈកោសល​ ហួន​ សេងហាក់​ជាជំនួយការសាលាគណ
ខេត្តកណ្តាល​និងព្រះសុខានុរ័ក្ខ​ ហ៊ុល​ លឹម​ហេង​ ព្រះមន្ត្រីគណៈសង្ឈថ្នាក់ស្រុក​និងជាព្រះគ្រូចៅអធិការវត្តឧទ្ត័យសាគរឃុំទឹកឃ្លាំង។

ដោយបានការចូលរួមពីសំណាក់​ មន្ត្រីគណៈសង្ឈថ្នាក់ស្រុក,​ ភិក្ខុ-សាមណេរ​,​ មន្ត្រីរាជការសាលាស្រុក,​ មេឃុំនិងក្រុមប្រឹក្សាឃុំគណៈកម្មការអាចារ្យវត្ត​ ព្រមទាំងពុទ្ធិបរិស័ត
ចំណុះជេីងវត្តឧទ្ត័យសាគរផងដែរ។

នាឱកាសពិធីបញ្ចុះបឋមសិលារួចមក លោកកន សុខកាយអភិបាលស្រុក​មានសុទ្ធាសន្ធាជះថ្លាប្រគេនដល់ព្រះសង្ឃឥដ្ឋ​៤ម៉ឺនដុំ​ ព្រមទាំងបច្ច័យសំរាប់កសាងវត្តទឹកឃ្លាំងចំនួន១,០០០ដុល្លានិងប្រគេនមន្ត្រីសង្ឈថ្នាក់ស្រុក១៥អង្គ​ ក្នុង១អង្គ​ ប្រគេនបច្ច័យ៨០,០០០៛ចំណែកឯ ភិក្ខុ-សាមណេរ១២អង្គ​ ក្នុង១អង្គប្រគេនបច្ច័យ៣០,០០០៛,​ គណៈកម្មការព្រមទាំងអាចារ្យវត្ត១០នាក់​ត្រូវទទួលបានក្នុង១ម្នាក់ចំនួន៥០,០០០៛និងពុទ្ធបរិស័ទ្ធ​ ៥០នាក់​ក្នុងម្នាក់បាន២០,០០០៛​ ព្រមទាំងបានជួយឧបត្តម្ភដល់ក្រុមភ្លេងពិណពាទ្យ១០០ដុល្លាសរុបបច្ច័យចូលរួម​និងចំណាយអស់ចំនួន
៣,០៦០,០០០៛​ រួមនិងដុល្លារអស់
១,១០០ដុល្លាផងដែរ៕inCollage_20200724_144353496 FB_IMG_1595576338691 FB_IMG_1595576307199 FB_IMG_1595576382396 FB_IMG_1595576349696

You might like