ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង​និង​បំពាក់​ឋានន្តរ​ស័ក្តិ​ជូនមន្ត្រី​នគរបាល​ជាតិ​នៃ​ស្នងការ​ដ្ឋាន​ខេត្តធំ

ថ្ងៃពុធ២កើតខែស្រាពណ៍ឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនឹង
ថ្ងៃទី២២ខែកក្កដាឆ្នាំ ២០២០។
(ខេត្ត​កំពង់ធំ)
ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ហាវ ចាន់សិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក នឹងឯកឧត្តម ព្រឹម រដ្ឋាអភិបាលរងខេត្តកំពង់ធំបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរស័ក្ក និងផ្ទេរភារកិច្ចតែងតាំងមុខតំណែងជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

បន្ទាប់ពីលោក ឧត្តមសេនីយ៍ទោ អ៊ុកកុសល ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានធ្វើ..​កិច្ចស្វាគមន៍ គណៈអធិបតី រួមទាំងភ្ញៀវកិត្តិយស នៅក្នុងពិធីរួចមក ក៏បានអាន ព្រះរាជក្រឹត្យអនុក្រឹត្យ និង​អនុក្រឹត្យ​ ប្រកាស របស់ក្រសួងមហាផ្ទៃ ស្ដីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតំម្លើងឋានន្តរស័ក្តិ​ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

ពិធី​ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងជូនមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មានស្នងការរងប្រាំមួយនាក់ នាយការិយាល័យ ២នាក់រងការិយាល័យ៨អធិការ​២នាក់អធិការរង១២នាក់ នាយផ្នែក៩នាក់នាយរងផ្នែក១៨នាក់បំពាក់​ឋានន្តរ ស័ក្តិ​ថ្នាក់​ឧត្តម​សេនីយ៍​ត្រី​១នាក់ ថ្នាក់​វរសេនីយ៍​ឯក ១នាក់ ថ្នាក់​វរសេនីយ៍​ទោ​ ១៩នាក់ ថ្នាក់​វរសេនីយ៍​ត្រី​២៨នាក់ ថា្នក់អនុសេនីយ៍ទោ១៨នាក់
អនុសេនីយ៍ទោ៤២នាក់ ថ្នាក់អនុសេនីយ៍ត្រី៦នាក់ថ្នាក់ព្រិន្ទបាលឯក ៧នាក់សរុបចំនួន១២២។

ឯកឧត្តម ព្រឹម រដ្ឋា​អភិបាលរង ខេត្ត កំពង់ធំ​បាន​មាន​ប្រសាសន៍​ថា ផ្តាំផ្ញើរ​ដល់មន្រ្តីនគរបាលខេត្តកំពង់ធំ ដែល​ទើប​តែ​ទទួល​បាន​ការ​តម្លើង​ឋានន្តរ​សក្តិ​ថ្មី​ ត្រូវ​ប្រឹងប្រែង​អនុវត្ត​តាម​បទវិន័យលេខ០០៦ របស់​នគរបាលជាតិ​ ខិតខំ​បំរើ​ប្រជា​ពលរដ្ឋ​ការពារ​រក្សាសន្តិសុខ សុវត្ថិភាព​ជូនប្រជាជន រក្សាសាមគ្គីឯកភាពផ្ទៃក្នុង ចៀស
វាង​ការ បែក​បាក់​សាមគ្គី​នៅ​ក្នុង​អង្គភាព។

ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ហាវ ចាន់​សិទ្ធី. បាន​កោត​សរសើរ​ ចំពោះ​កិច្ចការ​សហការ​ដ៏ល្អ រវាងអាជ្ញាធរខេត្ត និងតាមមន្ទីរ ស្ថាប័ន​អង្គភាព​ជុំវិញ​ខេត្ត​កំពង់ធំ​ ជាមួយ​នឹង​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​ និងសូម សំណូមពរ​ ថ្នាក់​ដឹកនាំ​និងនាយ នាយរង នាយផ្នែក នាយការិយាល័យ ចំណុះឲ្យស្នងការនគរបាល ខេត្ត​កំពង់ធំ ត្រូវ​អនុវត្ត​ឲ្យបាន យ៉ាង​ម៉ឺងម៉ាត់​ ចំពោះ​វិន័យ​និង​សេចក្តី​ថ្លៃថ្នូរ​របស់​កងកម្លាំង​ ស្មោះត្រង់​ដាច់ខាត​ចំពោះ​រាជ​រដ្ឋាភិបាល​ ដែល​កើតឡើង​ពី​ការ​បោះឆ្នោត​ដោយ​ស្រប​ច្បាប់​ គ្រប់​មន្រ្តី​នគរបាល​ទាំង​អស់​ ត្រូវ​ចូលរួម​សហការ​ជាមួយ អាជ្ញាធរ​ និងកងកម្លាំងមានសមត្ថកិច្ច ការពារ​សន្តិសុខ​សណ្តាប់​សុវត្ថិភាព​ជូន ប្រជា​ពលរដ្ឋ​ និង​ត្រូវ​ធ្វើ​ជាគំរូល្អដល់ប្រជាពលរដ្ឋផងដែរ៕FB_IMG_1595416411354 FB_IMG_1595416345040 FB_IMG_1595416362867 FB_IMG_1595416423337

You might like