រដ្ឋបាលខេត្តកំពត ចូលរួមប្រជុំតាមប្រព័ន្ធបញ្ជូនសារសម្លេង រូបភាព(Video Conference)នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

ព្រឹកថ្ងៃសុក្រ១៣កើតខែអាសាឍឆ្នាំជូតទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី០៣ខែកក្កដាឆ្នាំ២០២០នៅសាលាខេត្តកំពតមានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង
( video conference )។
តាមរយៈកិច្ចប្រជុំចូលរួមមាន ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម ជីង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ខបាលសាលាខេត្ត មេបញ្ជាកងកំលាំងទាំងបីប្រភេទ និងប្រធានមន្ទីរពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេស ។
របៀបវារៈ មានដូចខាងក្រោម
១-សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ។
២_សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ។
៣_បព្ហាផ្សេងៗសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រីដើម្បីសុំការអនុម័តស្ថាប័ននីតិប្បញ្ញត្តិ
លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។FB_IMG_1593767392928

FB_IMG_1593767508724

You might like