ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងប្រឆាំងជំងឺកូវីដ១៩ - កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងប្រឆាំងជំងឺកូវីដ១៩ - ឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណាង - សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរចុះពិនិត្យការ ស្ថាបនាស្ពានថ្មី - រដ្ឋបាលខណ្ឌដូនពេញ បានប្រារព្ធពិធីប្រគល់ និងទទួលប័ណ្ណសមធម៌គ្រួសារក្រីក្រក្នុងមូលដ្ឋានខណ្ឌដូនពេញ - រដ្ឋបាលខេត្តកំពត ចូលរួមប្រជុំតាមប្រព័ន្ធបញ្ជូនសារសម្លេង រូបភាព(Video Conference)នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ

កិច្ចប្រជុំគណៈអភិបាល ខណ្ឌដូនពេញប្រចាំខែមិថុនា និងទិសដៅការងារខែកក្កដាឆ្នាំ២០២០

ព្រឹក ថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០
លោកសុខ ពេញវុធអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈអភិបាលខណ្ឌប្រចាំខែមិថុនានិងទិសដៅការងារខែកក្កដា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង គណៈនាយករដ្ឋបាល លោកស្រី អធិការរងនគរបាលខណ្ឌ លោកប្រធានការិយាល័យទាំង១១ លោកលោកស្រីចៅសង្កាត់-ចៅរងទាំង១១និងលោក លោកស្រីប្រធានទីរួមផ្សារទាំង៣ ដើម្បីពិនិត្យ តាមដាន និងដាក់ចេញផែនការអនុវត្តការងារសំខាន់ៗមួយចំនួនរួមមាន៖ វិធានការបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋាន ជាពិសេសនៅចំណុចភូមិ៣ សង្កាត់ស្រះចក, បន្ដពង្រឹងបន្ថែមរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសារធារណៈចិញ្ចឹមផ្លូវ-សួនច្បារនិងអនាម័យក្នុងមូលដ្ឋានសង្កាត់ទាំង១១និងទីរួមផ្សារទាំង៣, វឌ្ឍនភាពនៃការរៀបចំសណ្ដាប់ធ្នាប់លើវិថីម្ហូបអាហារ(Food Street) ចាប់ពីខាងមុខក្រសួងប្រៃសណីយ៍រហូតដល់សាលសន្និសីទចតុមុខ,ការបន្តពង្រឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃនៅតាមសណ្ឋាគារផ្ទះសំណាក់និងផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌនិងការងារកំណត់អត្ដសញ្ញាណប្រជាពលរដ្ឋក្រីក្រជំហានទី២(ក្រ១ និង ក្រ២) ដើម្បីទទួលអំណោយគោលនយោបាយពីរាជរដ្ឋាភិបាល ក្នុងដំណាក់កាលបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩,ការងារចុះពិនិត្យបណ្ដាញលូ អណ្ដូងលូ និងផ្លូវនានាដើម្បីត្រៀមទប់ស្កាត់ការលិចលង់នារដូវវស្សាខាងមុខនិងការត្រួតពិនិត្យការជីកកប់បណ្ដាញខ្សែកាបអុបទិកក្រោមដីលើទ្រូងផ្លូវនិងចិញ្ចើមផ្លូវ,ពិនិត្យឆ្លងសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមិថុនានិងទិសដៅការងារខែកក្កដា ឆ្នាំ២០២០របស់រដ្ឋបាលខណ្ឌដូនពេញ និងរបាយការណ៍ប្រចាំឆមាសទី១ របស់រដ្ឋបាលខណ្ឌ,ឆ្លងសេចក្ដីព្រាងតារាងប្រាក់រង្វាន់លើកទឹកចិត្តមន្ដ្រី,ពិនិត្យសេចក្ដីព្រាងការរៀបចំវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខណ្ឌសេចក្ដីព្រាងប្រតិទិនកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ ឆ្នាំ២០២០-២០២១បទបញ្ជាផ្ទៃក្នុងសម្រាប់ការបំពេញការងាររបស់បុគ្គលិក និង កិច្ចការសំខាន់សំខាន់មួយចំនួនទៀតផងដែរ៕FB_IMG_1592987312114

FB_IMG_1592987342822

FB_IMG_1592987349501

FB_IMG_1592987332351

FB_IMG_1592987336722

Filed in: ព័ត៌មានថ្មី
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.