ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងប្រឆាំងជំងឺកូវីដ១៩ - កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងប្រឆាំងជំងឺកូវីដ១៩ - ឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណាង - សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរចុះពិនិត្យការ ស្ថាបនាស្ពានថ្មី - រដ្ឋបាលខណ្ឌដូនពេញ បានប្រារព្ធពិធីប្រគល់ និងទទួលប័ណ្ណសមធម៌គ្រួសារក្រីក្រក្នុងមូលដ្ឋានខណ្ឌដូនពេញ - រដ្ឋបាលខេត្តកំពត ចូលរួមប្រជុំតាមប្រព័ន្ធបញ្ជូនសារសម្លេង រូបភាព(Video Conference)នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមរួមជាមួយគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍

នៅព្រឹកថ្ងៃពុធ៤កើតខែអាសាឍឆ្នាំជូតទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង រួមជាមួយគណៈអភិបាលខេត្តព្រះវិហារបានអញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍អាងទឹករក្សាមានទីតាំងស្ថិតនៅតាមបណ្តោយស្ទឹងសែនដែលទំនប់ខាងឆ្វេងស្ថិតនៅក្នុងឃុំពុទ្រាស្រុកជ័យសែននិងទំនប់ខាងស្តាំស្ថិតនៅក្នុងឃុំរក្សាស្រុករវៀងខេត្តព្រះវិហារ។

គម្រោងអភិវឌ្ឍន៍អាងទឹករក្សា បានចាប់ផ្តើមធ្វើការសាងសង់កាលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយក្រុមហ៊ុន The Consortium of Guangdong Foreign Construction Co., Ltd. & Guangdong Yuantian EngineeringCo.,Ltd.ដែលរហូតមកដល់ពេលនេះសម្រេចការងារសាងសង់បានប្រមាណ ៤១,៥% ហើយ​ ។
លេីទំហំការងាររួមមាន ៖
-សាងសង់ទំនប់បេតុងមានប្រវែង៥០ម៉ែត្រ ទទឹងខ្នងលើ៧ម៉ែត្រកម្ពស់អតិបរមា២៤,៥ ម៉ែត្រនិងសាងសង់សំណង់ទ្វារទឹកសរុបចំនួន ០៣កន្លែងដោយទ្វារទឹកនីមួយៗមានទំហំ៤ ម៉ែត្រx៤ម៉ែត្រ
– ទំនប់ដី (ខាងឆ្វេង)មានប្រវែង៩៩៨,៦ ម៉ែត្រទទឹងខ្នងលើ៧ម៉ែត្រកម្ពស់អតិបរមា ១១ម៉ែត្រ
-ទំនប់ដី(ខាងស្តាំ)មានប្រវែង១.៦៥៦,៤ ម៉ែត្រទទឹងខ្នងលើ៧ម៉ែត្រ កម្ពស់អតិបរមា១១ម៉ែត្រ
-ទំនប់ដីរងមានប្រវែងសំណង់សរុប ៦៥៥ ម៉ែត្រទទឹងខ្នងលើ៧ម៉ែត្រកម្ពស់អតិបរមា៧ ម៉ែត្រ
-សំណង់បង្ហៀរមានប្រវែងសំណង់សរុប២៥១ ម៉ែត្រ ទទឹងខ្នងលើ៧ម៉ែត្រកម្ពស់អតិបរិមា ២៤,៥ម៉ែត្រមានទ្វារទឹកសរុបចំនួន២០កន្លែង ដោយទ្វារទឹកនីមួយៗមានទំហំ១០ម៉ែត្រx ១៤,៥ម៉ែត្រ
សូមបញ្ជាក់ជូនថាបន្ទាប់ពីការសាងសង់រួច ទំនប់អាងទឹករក្សាអាចស្តុកទឹកបានចំនួនប្រមាណ២៥៦,៩លានម៉ែត្រគូបនិងអាចផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មលើផ្ទៃដីទំហំប្រមាណ១៤៣.៣២៣ ហិកតានៅរដូវវស្សានិងប្រមាណ ២២.៨៧៨ហិកតានៅរដូវប្រាំង(​ទំនប់​អាងទឹក​រក្សា​មាន​ទីតាំង​​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​តែ​លទ្ធភាព​នៃ​ការ​ស្រោច​ស្រព​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​)ទន្ទឹមនឹងនេះទំនប់អាងទឹករក្សាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយនូវគ្រោះទឹកជំនន់និងការ​ផ្គត់ផ្គង់ទឹកស្អាតតាមតំបន់មួយចំនួននៅផ្នែកខាងក្រោមព្រមទាំងបម្រើដល់វិស័យទេសចរណ៍ផងដែរ ។

ក្នុងឱកាសអញ្ជេីញចុះពិនិត្យជាក់ស្តែងនេះ
ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងលទ្ធផលការងារដែលសម្រេចតាមផែនការគ្រោងទុក ក្រោមកិច្ចសហការយ៉ាងល្អប្រសើររវាងក្រុមការងារអនុវត្តគម្រោងមន្ទីរនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។

ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំបន្ថែមលើការងារដែលត្រូវអនុវត្តបន្ត​ដើម្បីធានាគុណភាពសំណង់មានភាពរឹងមាំយូរអង្វែងសម្រាប់​បម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផលនិងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់។

គម្រោងអភិវឌ្ឍន៍អាងទឹករក្សារនេះជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តព្រះវិហារដែល​កើតឡើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​បានធ្វើ​ឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ កាត់បន្ថយបាននូវភាពក្រីក្រនិងបច្ចុប្បន្ន​ប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅក្នុងភាពសុខដុមរមនាក្រោមដំបូលសន្តិភាព៕FB_IMG_1592986257489

FB_IMG_1592986291192

FB_IMG_1592986263512

FB_IMG_1592986280117

Filed in: ព័ត៌មានជាតិ
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.