ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងប្រឆាំងជំងឺកូវីដ១៩ - កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងប្រឆាំងជំងឺកូវីដ១៩ - ឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណាង - សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរចុះពិនិត្យការ ស្ថាបនាស្ពានថ្មី - រដ្ឋបាលខណ្ឌដូនពេញ បានប្រារព្ធពិធីប្រគល់ និងទទួលប័ណ្ណសមធម៌គ្រួសារក្រីក្រក្នុងមូលដ្ឋានខណ្ឌដូនពេញ - រដ្ឋបាលខេត្តកំពត ចូលរួមប្រជុំតាមប្រព័ន្ធបញ្ជូនសារសម្លេង រូបភាព(Video Conference)នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ

ពីធីបើកវគ្គបណ្តុះ បណ្តាល ជំនាញហាត់រៀបនិងកងកិត្តិយសដល់សិក្ខកាមចំនួន៤៣នាក់.

-នៅព្រឹកថ្ងៃ ចន្ទ ២ កើត ខែអាសាឍឆ្នាំជូតទោ ស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២២ខែ មិថុនា ឆ្នាំ២ ០២០ ដោយបានការអនុញ្ញាតពីឯកឧត្តម ឧត្តម សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង នៅសាលប្រជុំធំ បរិវេ ណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ឧត្តមសេនីយ៍ត្រីសៅ សាម៉ុនស្នងការរងផែនការងារធនធានមនុស្សនៃស្នងការដ្ឋានបានអញ្ជើញជាអធិបតីក្នុងពីធីបើកវគ្គបណ្តុះបណ្តាលជំនាញលំហាត់រៀប និងកងកិត្តិយសដល់មន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង ។

លោកឧត្តមសេនីយ៍ត្រីសៅ សាម៉ុន បានបញ្ជាក់ថាដើម្បីពង្រឹងនូវក្រមសីលធម៌ វិជ្ជាជីវៈ និងមុខ ជំនាញរបស់មន្រ្តីនគរបាលជាតិស្របតាមអនុសាសន៍ណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏ដូចជាអនុសាសន៍ដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន អគ្គស្នង ការនគរបាលជាតិ ព្រមដោយអនុសាសន៍ណែ នាំជាប្រចាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុលអគ្គស្នងការរងនិងជាប្រធាននាយក ដ្ឋានបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានជម្រុញដល់ថ្នាក់ដឹកនាំផែនការងារធនធានមនុស្សឱ្យយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាលហ្វឹកហ្វឺន នៅហ្នឹងកន្លែងមានរយៈពេលវែងឬខ្លីតាមលទ្ធភាពជាក់ស្តែងដល់មន្រ្តីនគរបាលជាតិដែលក្នុងនោះផ្តោតសំខាន់លើក្រមសីលធម៌វិជ្ជាជីវៈនិងមុខជំនាញរបស់មន្រ្តីនគរបាលជាតិក្នុងតួនាទីនិងភារកិច្ចដែលមន្ត្រីនគរបាលយើងបានប្រតិបត្តិប្រ​ចាំថ្ងៃនៅតាមមូលដ្ឋាន​ ។​

ម៉្យាងវិញទៀតការ​បណ្តុះបណ្តាលហ្វឹកហ្វឺនជាប់ជាប្រចាំនេះគឺបាន​បំពេញបន្ថែមនូវទេពកោសល្យនិងបទពិសោធន៍ថ្មីៗដែលបទពិសោធន៍ទាំងនេះគឺជាស្ថានភាពនៃការវិវឌ្ឍន៍យ៉ាងឆាបរហ័សនៃសភាពការណ៍ទាំងក្នុងតំបន់និងក្នុងសកលលោកដែលហើយស្ថាន​ភាពទាំងនោះបានតម្រូវឱ្យមន្រ្តីនគរបាលយើង​ម្នាក់ៗធ្វើការស្វែងយល់និងដកស្រង់បាននូវចំ​ណេះជំនាញបទពិសោធន៍ប្រកបដោយប្រសិទ្ធិភាពនិងបានដើរទាន់សភាពការណ៍។

ក្នុងពិធីនាពេលនេះមានសិក្ខាកាមជាគ្រូបង្គោលចូលរួមចំនួន៤៣នាក់អញ្ជើញមកពីការិយាល័យជំនាញវរសេនាតូចនគរបាលការពារព្រំដែនគោក អធិការដ្ឋាននគរបាលក្រុងស្រុកហើយវគ្គបណ្តុះបណ្តាលនេះមានរយៈចំនួន០២សប្តាហ៍និងរំពឹងទុកថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល​នេះទៅក្រុមគ្រូបង្គោលនឹងពាំនាំនូវចំណេះជំ​នាញនិងបទពិសោធន៍នេះទៅធ្វើការបណ្តុះ​បណ្តាលបន្តនៅតាមអង្គភាពសាមីរៀងៗខ្លួនជា​បន្ត​ទៀត៕FB_IMG_1592799324974

FB_IMG_1592799334492

FB_IMG_1592799307453

FB_IMG_1592799304282

FB_IMG_1592799318122

FB_IMG_1592799313386

Filed in: ព័ត៌មានសំខាន់
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.