ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងប្រឆាំងជំងឺកូវីដ១៩ - កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងប្រឆាំងជំងឺកូវីដ១៩ - ឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណាង - សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរចុះពិនិត្យការ ស្ថាបនាស្ពានថ្មី - រដ្ឋបាលខណ្ឌដូនពេញ បានប្រារព្ធពិធីប្រគល់ និងទទួលប័ណ្ណសមធម៌គ្រួសារក្រីក្រក្នុងមូលដ្ឋានខណ្ឌដូនពេញ - រដ្ឋបាលខេត្តកំពត ចូលរួមប្រជុំតាមប្រព័ន្ធបញ្ជូនសារសម្លេង រូបភាព(Video Conference)នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិនគួរចាត់វិធាន ការទប់ស្កាត់អំពើពុករលួយយ៉ាងពេញទំហឹងរបស់លោក ខៀវ សារឿនប្រធានសាខាគយខេត្តស្វាយរៀង​..

ថ្មីៗនេះប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារតំបន់បុសមន ស្រុករំដូល ខេត្តស្វាយរៀង បានឲ្យដឹងថា មេគយប្រចាំច្រកនេះឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍។

លោកខៀវ សារឿនប្រធានសាខាគយខេត្តស្វាយរៀងប្រព្រឹត្តអំពើពុករលួយគ្មានញញើតអង្កភាពប្រឆាំងអំពេីពុករលួយប្រភពពីមន្ត្រីគយ
និងភ្នាក់ងារគយក្នុងខេត្តស្វាយរៀង មួយចំនួនបានឲ្យដឹងថារហូតមកដល់ពេលនេះលោក ខៀវ សារឿន ប្រធានសាខាគយខេត្តស្វាយរៀង នៅតែប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់​ ដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ប្រភពបានឲ្យដឹងទៀតថា ឈ្មួញធំៗដែលនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកព្រំដែនជាច្រើនកន្លែងក្នុងខេត្តស្វាយរៀង គឺជាប្រភពចំណូលដ៏សំខាន់របស់លោកខៀវ សារឿនប្រធានសាខាគយខេត្ត
ស្វាយរៀងនិងបក្ខពួក។

ឈ្មួញទាំងនោះសុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ខៀវ សារឿនដើម្បីឲ្យមុខរបររបស់ពួកគេប្រព្រឹត្តទៅដោយរលូន ហើយក៏មានការឃុបឃិតពីសំណាក់មន្ត្រីគយចល័តលើផ្លូវជាតិលេខ១ក្នុងខេត្តស្វាយ​រៀងផងដែរ។

ប្រភពបានឲ្យដឹងទៀតថា ការដែលមេគយច្រកទ្វារតំបន់បុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺដោយសារអាងមានលោក ខៀវ សារឿន ប្រធានសាខាគយខេត្តស្វាយរៀង​ ជាបង្អែកដ៏រឹងមាំហើយល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយូរឆ្នាំមកហើយ។​

ចំណែកលោកគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរក្សាភាពស្ងៀមស្ងាត់ហើយបណ្តោយឲ្យលោក ខៀវ សារឿនប្រធានសាខាគយខេត្តស្វាយរៀង​និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត។

សូម្បីតែលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយយ៉ាងពេញ
ទំហឹងរបស់លោក ខៀវ សារឿនប្រធានសាខាគយខេត្តស្វាយរៀង​នៅឡើយ។

សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តស្វាយរៀងបានឲ្យដឹងថា តាមច្រកព្រំដែននិងច្រករបៀងច្រើនកន្លែងក្នុងក្រុងបាវិត ស្រុករំដូល ស្រុកចន្ទ្រា ស្រុកកំពង់រោទ៍ និងស្រុកស្វាយជ្រំ ជាដើមឈ្មួញធំៗនាំចូលទំនិញបង់ពន្ធមិនត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះ។
ក្រៅពីនេះគឺឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍ជាមួយមន្ត្រីគយពុករលួយដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ខៀវ សារឿន ប្រធានសាខាគយខេត្តស្វាយរៀងដែលធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។

ដូច្នេះលោកអូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិនគួរបណ្តែតបណ្តោយ
ឲ្យលោកខៀវ សារឿនប្រធានសាខាគយខេត្តស្វាយរៀងនិងបក្ខពួកធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនតទៅទៀតឡើយ។​

ទន្ទឹមនឹងនេះលោកឱម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើអំពើពុករលួយ
របស់លោកខៀវ សារឿនប្រធានសាខាគយខេត្តស្វាយរៀង៕IMG_20200618_115046

Filed in: ព័ត៌មានជាតិ
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.