លោក ម៉ែន ម្លប់បុណ្យ អនុប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹកនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាម ចុះទៅតំបន់មេទឹកកណ្តៀង ស្ថិតក្នុងឃុំតាំងក្រាំង ស្រុកបាធាយ..

នៅថ្ងៃពុធ១២រោចខែជេស្ឋឆ្នាំជូតទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២០
លោកម៉ែន ម្លប់បុណ្យអនុប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹកនៃក្រសួងធនធានទឹកនិងឧតុនិយមបានដឹកនាំមន្ត្រីនាយកដ្ឋានដោយសហការជាមួយនឹងក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាមចុះទៅតំបន់មេទឹកកណ្តៀងស្ថិតក្នុងឃុំតាំងក្រាំងស្រុកបាធាយដើម្បីអនុវត្តការងារដូចខាងក្រោម ៖
-ជួបប្រជុំជាមួយអាជ្ញាធរឃុំតាំងក្រាំង ដើម្បីបញ្ជាក់ជូនអំពីគោលបំណងសំខាន់ៗ ក្នុងការបង្កើតសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្តងអាងមេទឹកកណ្តៀង ផ្អែកតាមស្មារតីនៃកិច្ចប្រជុំបើកទូលាយដែលបានប្រារព្ធធ្វើឡើងនៅសាលាខេត្តកំពង់ចាមនាថ្ងៃព្រហស្បតិ៍ទី៤ខែមិថុនាឆ្នាំ២០២០ក្រោមការដឹកនាំដោយឯកឧត្តមអភិបាលខេត្តកំពង់ចាម និងឯកឧត្តមអគ្គនាយកបច្ចេកទេសនៃក្រសួងធនធានទឹកនិងឧតុនិយម (ក្រោមការអនុញ្ញាតដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តម លឹម គានហោរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនុយម) និងមានការចូលរួមពីគ្រប់សមាសភាពទាំងអស់ដែលមានការពាក់ព័ន្ធ។

-ស្នើសុំការសហការនិងស្នើសុំការគាំទ្រពីមន្ទីរធនធានទឹកនិងឧតុនិយមជាពិសេសពីអាជ្ញាធរដែនដី ដើម្បីឲ្យដំណើរការនៃការបង្កើត
សហគមន៍ក្នុងតំបន់ប្រព័ន្ធធារាសាស្ត្រខាងលើប្រព្រឹត្តទៅបានល្អដើម្បីថែរក្សាការពារផ្ទៃដីអាងទឹកសម្រាប់ការងារស្រោចស្រពការប្រើប្រាស់សម្រាប់សត្វពាហនៈសម្រាប់លំនៅដ្ឋាននិងរក្សាបាននូវមច្ចាជាតិដែលមាននៅក្នុងបឹងដើម្បីអាចដោះស្រាយបានជីវភាពប្រចាំថ្ងៃសម្រាប់
សហគមន៍ទាំងមូល។

-ចុះពិនិត្យស្ថានភាពជាក់ស្តែងដល់ទីកន្លែងចំនុចទីតាំងហេដ្ឋារចនាសម្ព័ន្ធសំណង់ប្រព័ន្ធធារាសាស្រ្ត និងពិនិត្យមើលចំណុចទីតាំងទំនាស់
-ពិនិត្យមើលទីតាំងដែលមន្ទីរធនធានទឹកនិងឧតុនិយមខេត្តត្រូវជួយកាយព្រុំដីរវាងអាងទឹកនិងដីកសិករដើម្បីថែរក្សាបាននូវផ្ទៃអាងដូចដែលបានសម្រេចក្នុងអង្គប្រជុំបើកទូលាយនៅសាលាខេត្តកំពង់ចាម ៕FB_IMG_1592438487023

FB_IMG_1592438493557

FB_IMG_1592438503003

FB_IMG_1592438510147o

You might like