ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងប្រឆាំងជំងឺកូវីដ១៩ - កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងប្រឆាំងជំងឺកូវីដ១៩ - ឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណាង - សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរចុះពិនិត្យការ ស្ថាបនាស្ពានថ្មី - រដ្ឋបាលខណ្ឌដូនពេញ បានប្រារព្ធពិធីប្រគល់ និងទទួលប័ណ្ណសមធម៌គ្រួសារក្រីក្រក្នុងមូលដ្ឋានខណ្ឌដូនពេញ - រដ្ឋបាលខេត្តកំពត ចូលរួមប្រជុំតាមប្រព័ន្ធបញ្ជូនសារសម្លេង រូបភាព(Video Conference)នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ

លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបន្តផ្សព្វផ្សាយដល់ពលរដ្ឋបន្តអនុវត្តន៍វិធានការឆ្លងជំងឺកូវីដ១៩.

ភ្នំពេញ៖ នៅច័ន្ទ ១០ រោច ខែជេស្ធ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ័ ទី១៥ ខែមិថុនា ឆ្នាំ២០២០លោកសុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ភរិយាឯកឧត្តមអាន សំអុលប្រធានក្រុមការងារចុះជួយ សង្កាត់ផ្សារចាស់រួមជាមួយអជ្ញារធរ៌
រដ្ឋបាលសាលាខណ្ឌ អជ្ញាធរ៌សង្កាត់ផ្សារចាស់បានអញ្ជើញចូលរួមផ្ដល់ជូនអំណោយដល់ពលរដ្ឋខ្វះខាតចំនួន៥០គ្រួសារស្ថិតនៅក្នុងសង្កាត់ផ្សារចាស់់ខណ្ឌដូនពេញ។

នៅក្នងឱកាសពិធីផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ លោក សុខ ពេញវុធក៏បាននាំយកអំណោយរបស់
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈលោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងប្រធានការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចុះសាកសួរសុខទុក្ខ សំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ដែលប្រព្រឹត្តទៅ​នៅ​ក្នុងទីធ្លា សាលាបឋមសិក្សា ព្រះនរោត្តម សរុបចំនួន ៥០ គ្រួសារស្របនឹងកិច្ចសួរសុខទុក្ខនិងសំណេះសំណាល លោក អភិបាលខណ្ឌ ក៏បាននាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋ រួមមានៈ អង្ករចំនួន ២៥គីឡូក្រាម/គ្រួសារមីជាតិចំនួន ០១កេស
,សាប៊ូលាងដៃចំនួន០៤ដុំតូច,ទឹកត្រី១យួរ ថ្នាំដុះធ្មេញចំនួន០១ឡូនិងអាល់កុលលាងដៃចំនួន០១ដបសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផងដែរ ។

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋកុំភ្លេចឲ្យសោះ អំពីវិធានការអប់រំណែនាំ វិធានការបង្ការ និងទប់ស្កាត់ អំពីរីករាល ដាលនៃមេរោគកូវីដ១៩ កុំអោយមានឆ្លងនៅសហគមន៍របស់យើង ហើយជាពិសេសត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យជាប្រចាំដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងជាប្រចាំដើម្បីការពារការឆ្លងនូវមេរោគកូវីដ១៩នេះ។

លោកអភិបាលខណ្ឌដូនពេញក៏បានបន្ថែម
ទៀតថាក្នុងចំណោមខណ្ឌក្នុងរាជធានីភ្នំពេញ
គឺខណ្ឌដូនពេញយេីងមានប្រជាពលរដ្ឋ
រស់ច្រេីនតែមិនមានអ្នកឆ្លងជំងឺកូវីដ១៩ ហើយបើទោះបីជានៅក្នុងខណ្ឌដូនពេញមិនមានអ្នកឆ្លងជំងឺកូវីដ១៩យ៉ាងណាក៍ដោយក៍អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្រ្តីសុខាភិបាលបានធ្វើសកម្មភាពយ៉ាងខ្លាំងក្លាក្នុងចុះផ្សព្វផ្សាយអប់រំពីវិធានការណ៍បង្កាផ្សេងៗដូចជាលាងដៃនឹងសាប៊ូ ឬអាកុល រក្សាគំលាតពីគ្នា ដល់បងប្អូនប្រជាពលរដ្ឋដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់បងប្អូនប្រជាពលរដ្ឋ និងបានបាញ់ថ្នាំសំលាប់មេរោគនៅតាមផ្សារ និងនៅតាមទីសាធារណៈផងដែរ រហូតមកដល់ពេលនេះអាជ្ញាធរគ្រប់ភូមិ តាមវត្តអារ៉ាមនានា និងចុះអប់រំដល់ខ្នងផ្ទះ បេីប្រជាពលករដែលទើបនិងមកពីសំណាកស្រុកត្រូវរាយការណ៍បញ្ជូនយក
ទៅដាក់ដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃផងដែរដើម្បីចូលរួមប្រយុទ្ធឆ្លងជំងឺកូវីដ១៩៕FB_IMG_1592266256491

FB_IMG_1592266288543

IMG_20200616_071214

IMG_20200616_071152

Filed in: ព័ត៌មានថ្មី
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.