ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងប្រឆាំងជំងឺកូវីដ១៩ - កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងប្រឆាំងជំងឺកូវីដ១៩ - ឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណាង - សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរចុះពិនិត្យការ ស្ថាបនាស្ពានថ្មី - រដ្ឋបាលខណ្ឌដូនពេញ បានប្រារព្ធពិធីប្រគល់ និងទទួលប័ណ្ណសមធម៌គ្រួសារក្រីក្រក្នុងមូលដ្ឋានខណ្ឌដូនពេញ - រដ្ឋបាលខេត្តកំពត ចូលរួមប្រជុំតាមប្រព័ន្ធបញ្ជូនសារសម្លេង រូបភាព(Video Conference)នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ

ដោយគ្រោះធម្មជាតិ ការបាក់ស្រុតច្រាំងទន្លេ រួមនឹងហរដ្ឋារចនាសម័្ពន្ធមួយចំនួនដោយមើលឃើញពីផលប៉ះពាល់ និងការគំរាមកំហែង ក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន

ដោយគ្រោះធម្មជាតិ ការបាក់ស្រុតច្រាំងទន្លេ រួមនឹងហរដ្ឋារចនាសម័្ពន្ធមួយចំនួនដោយមើលឃើញពីផលប៉ះពាល់ និងការគំរាមកំហែង
ក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន។

នារដូវវស្សាកន្លងទៅ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់ឲ្យក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម ចុះសិក្សាលក្ខណៈបច្ចេកទេសយ៉ាងម៉ត់ចត់។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានអនុញ្ញាតិឲ្យ វិស័យឯកជនដែលមានបទពិសោធន៍លើការងារសាងសង់ច្រាំង ធ្វើការសាងសង់ខឿនការពារច្រាំងទន្លេនៅទីតាំងខាងលើនេះដោយប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត។

បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំពង្រ ស្រុកកោះសូទិន មានសេចក្ដីសប្បាយរីករាយ និងសាទរចំពោះសំណង់ខឿនការពារច្រាំងទន្លេ នៅឃុំពង្រ ដែលដឹកនាំការកសាងដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់នោះ ពិសេសបងប្អូនដែលរស់នៅជុំវិញតំបន់រងគ្រោះ ដោយសារការបាក់ស្រុតច្រាំងទន្លេ ក្នុងឃុំពង្រ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ គិតគូពីសុខទុក្ខរបស់បងប្អូន ដោយបានសាងសង់ខឿនការពារច្រាំងទន្លេនេះឡើង ដើម្បីបញ្ចៀសនូវផលវិបាកនាពេលខាងមុខ។

គួរបញ្ចាក់ដែរថា គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមហ៊ុនទទួលការសាងសង់បានបុកបង្គោល បានចំនួន ៥៤ដើម និងបានរៀបថ្មទប់ជើងសំណង់បានប្រវែង ៥៥ម៉ែត្រ។ ការដ្ឋាននេះគ្រោងនឹងសាងសង់ឲ្យទាន់មុនរដូវទឹកតម្លើងឆ្នាំនេះ៕FB_IMG_1591920981315

FB_IMG_1591919839569

IMG_20200612_065816

Filed in: ព័ត៌មានថ្មី
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.