ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងប្រឆាំងជំងឺកូវីដ១៩ - កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងប្រឆាំងជំងឺកូវីដ១៩ - ឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណាង - សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរចុះពិនិត្យការ ស្ថាបនាស្ពានថ្មី - រដ្ឋបាលខណ្ឌដូនពេញ បានប្រារព្ធពិធីប្រគល់ និងទទួលប័ណ្ណសមធម៌គ្រួសារក្រីក្រក្នុងមូលដ្ឋានខណ្ឌដូនពេញ - រដ្ឋបាលខេត្តកំពត ចូលរួមប្រជុំតាមប្រព័ន្ធបញ្ជូនសារសម្លេង រូបភាព(Video Conference)នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលនៃគណៈខេត្តកណ្តាលពិធីសំណេះ សំណាលជាមួយប្រជាពលរដ្ឋក្រីក្រចំនួន១៥០គ្រួសារ

ខេត្តកណ្តាល នៅរសៀលថ្ងៃព្រហស្បតិ៍ ៦ រោច ខែជេស្ឋ ឆ្នាំជូតទោស័កព.ស.
២៥៦៤ត្រូវនឹងថ្ងៃទី១១ខែមិថុនាឆ្នាំ២០២០

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និង លោកជំទាវ ម៉ែន នារីវុឌ្ឍី ហូសិទ្ធី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រចំនួន១៥០គ្រួសារ និងផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដែលបានប្រារព្វធ្វើឡើងនៅភូមិឈើទាល ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល។

មានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនេះដែរ ឯកឧត្តម បានអំពាវនាវដល់បងប្អូនទាំងអស់បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខភាព អនាម័យខ្លួនប្រាណ អនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លងជំងឺផ្សេងៗ ពិសេសជំងឺកូវីដ-១៩។

ជាការផ្តាំផ្ញើនិងឆ្លើយតបចំពោះសំណូមពររបស់តំណាងប្រជាពលរដ្ឋនាពេលនេះ ឯកឧត្តម បានសន្យា និងចាត់ឱ្យក្រុមការងារជំនាញពាក់ព័ន្ធចុះសិក្សាភ្លាមៗ ពីគម្រោងផ្លូវបេតុងចំនួនពីរខ្សែ ព្រមទាំងរៀបចំប្រព័ន្ធទឹកស្អាត ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំនេះបានប្រើប្រាស់ផងដែរ។

នាពិធីនេះដែរ ឯកឧត្តម បាននាំយកថវិកាជូនដល់ប្រជាពលរដ្ឋទាំង១៥០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា១០ម៉ឺនរៀល៕FB_IMG_1591880129498

FB_IMG_1591880119202

FB_IMG_1591880135334

FB_IMG_1591880086755

FB_IMG_1591880114864

FB_IMG_1591880108085i

Filed in: ព័ត៌មានថ្មី
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.