ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងប្រឆាំងជំងឺកូវីដ១៩ - កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងប្រឆាំងជំងឺកូវីដ១៩ - ឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណាង - សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរចុះពិនិត្យការ ស្ថាបនាស្ពានថ្មី - រដ្ឋបាលខណ្ឌដូនពេញ បានប្រារព្ធពិធីប្រគល់ និងទទួលប័ណ្ណសមធម៌គ្រួសារក្រីក្រក្នុងមូលដ្ឋានខណ្ឌដូនពេញ - រដ្ឋបាលខេត្តកំពត ចូលរួមប្រជុំតាមប្រព័ន្ធបញ្ជូនសារសម្លេង រូបភាព(Video Conference)នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ

ឯកឧត្តមអភិបាលខេត្ត ចុះត្រួតពិនិត្យមើលការស្ថាបនាកែលម្អរឡើងវិញនូវខឿនព្រះវិស្ណុផ្លូវបំបែកតោពីរ ក្នុងក្រុងដូនកែវ ដែលជានិមិត្តរូបរបស់ខេត្តតាកែវ

តាកែវ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៦ រោច ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២០
ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ មានការចូលរួមពីលោកណុប នីប្រធានមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ រួមមានលោក កងអាណាន់អភិបាលក្រុងដូនកែវ បានចុះត្រួតពិនិត្យមើលការស្ថាបនាកែលម្អរឡើងវិញនូវខឿនព្រះវិស្ណុដែលមាន ផ្លូវបំបែកតោពីរ ស្ថិតនៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំទៅដល់លោកប្រធាន
មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត នឹងលោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ត្រូវសហការគ្នាធ្វើយ៉ាងការរៀបចំកែលម្អរក្បូរក្បាច់រចនានិងលាបពណ៌ឡើងវិញឲ្យសមទៅនឹងរូបសំណាក់ព្រះវិស្ណុ ដែលជានិមិត្តរូបរបស់ខេត្តតាកែវរបស់យើង និងជួសជុលរូបសំណាក់តោពីរដែលបច្ចុប្បន្នមានសភាពចាស់បន្តិចបន្តួចនិងមានការបែកបាក់កន្លែងខ្លះៗមួយចំនួនជា ពិសេសគឺស្រាវជ្រាវរកប្រវិត្តរបស់ព្រះវិស្ណុ ដើម្បីបានដឹងអំពីប្រវត្តិរបស់ព្រះអង្គ ។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា ក៏បានផ្តាំផ្ញើទៅដល់ក្រុមជាងជួសជុល ត្រូវធ្វើយ៉ាងណាឲ្យបានលឿន និងសមស្របតាមលក្ខណៈបច្ចេកទេស ព្រោះរូបសំណាក់ព្រះវិស្ណុ និងរូបសំណាក់តោពីរនេះ វាគឺជាចំណុចផ្លូវចូលមកទីរួមខេត្តតាកែវដែលត្រូវបង្ហាញពីសោភ័ណ្ឌភាពដល់ភ្ញៀវជាតិនិងអន្តរជាតិមកទេសចរណ៍ក្នុងក្រុងយើងផងដែរ៕FB_IMG_1591876236568

FB_IMG_1591876254722

FB_IMG_1591876159016

FB_IMG_1591876188605

Filed in: ព័ត៌មានថ្មី
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.