ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងប្រឆាំងជំងឺកូវីដ១៩ - កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងប្រឆាំងជំងឺកូវីដ១៩ - ឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណាង - សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរចុះពិនិត្យការ ស្ថាបនាស្ពានថ្មី - រដ្ឋបាលខណ្ឌដូនពេញ បានប្រារព្ធពិធីប្រគល់ និងទទួលប័ណ្ណសមធម៌គ្រួសារក្រីក្រក្នុងមូលដ្ឋានខណ្ឌដូនពេញ - រដ្ឋបាលខេត្តកំពត ចូលរួមប្រជុំតាមប្រព័ន្ធបញ្ជូនសារសម្លេង រូបភាព(Video Conference)នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ

អគ្គមេបញ្ជាការកង យោធពលខេមរភូមិន្ទ បញ្ចុះបឋមសិលាសាងសង់សួនខឿនការពារជាតិ នៅបរិវេណវិមានឈ្នះឈ្នះ.!

ថ្ងៃព្រហត្បត៍៦រោចខែជេស្ឋឆ្នាំជូតទោស័កពស
២៥៦៤ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២០
(ភ្នំពេញ)៖
នាយឧត្ដមសេនីយ៍ វង្សពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញបញ្ចុះបឋមសិលាសាងសង់សួនខឿនការពារជាតិ ស្ថិតនៅបរិវេណវិមានឈ្នះឈ្នះ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ពិធីនេះ មានការចូលរួមផងដែរពីសំណាក់ នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ ព្រមទាំងថ្នាក់ដឹកនាំ នាយកស្ថាប័ន នាយទាហាន ជាច្រើនរូបទៀត ។

ថ្លែងក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា ការបញ្ចុះបឋមសិលាសាងសង់សួនខឿនការពារជាតិថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលបានអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះនាពេលកន្លងមក ជាពិសេសរួមចំណែកលើកស្ទួយសោភ័ណ្ឌភាព និងកំណើនភ្ញៀវទេសចរណ៍ឲ្យមកទស្សនាវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ដែលជានិមិត្តរូបឲ្យការបង្រួបបង្រួមជាតិ បិទបញ្ចប់នូវភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព កាន់តែច្រើនកុះករថែមទៀតនាថ្ងៃអនាគត។

ម្យ៉ាងទៀត ការសាងសង់សួនខឿនការពារជាតិនេះក៏ជាការចូលរួមកសាងកេរ្តិ៍មរតក ដែលជាតឹកតាងប្រវត្តិសាស្ត្រសម្រាប់រក្សាទុកជូនកូនខ្មែរជំនាន់ក្រោយឲ្យចងចាំពីគុណបំណាច់ដ៍វិសេសវិសាល ដែលមិនអាចកាត់ថ្លៃបានរបស់ស្ថាបនិកនយោបាយឈ្នះឈ្នះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងប្រតិបត្តិករទាំងអស់ដែលបានធ្វើមហាពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ក្នុងសមរភូមិ ស្វែងរកសន្តិភាពដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យរហូតដល់សព្វថ្ងៃនេះ។

ដោយមើលឃើញពីវីរភាពរបស់សម្តេចតេជោ ដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍ នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ បានផ្តាំផ្ញើថា យើងទាំងអស់គ្នាការពារឲ្យបាននូវសន្តិភាព ទោះក្នុងតម្លៃណាក៍ដោយ បើបាត់សន្តិភាពយើងនឹងវិលចូលទៅរកប្រវត្តិសាស្ត្រដើមវិញ។

នាយឧត្ដមសេនីយ៍ បានផ្តាំផ្ញើដល់កងយោធពលខេមរភូមិន្ទ ជានិច្ចកាលត្រូវចងចាំ ដឹងគុណសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំកម្ពុជាមិនឲ្យមានសង្រ្គាម មានសន្តិភាព និង មានការអភិវឌ្ឍន៍។ ទន្ទឹមនេះ ត្រូវគោរពការដឹកនាំ និងអនុវត្តឲ្យបានដាច់ខាតការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត និង ប្រឆាំងដាច់ខាតចំពោះពួកអគតិណា ដែលមានគំនិតចង់បំផ្លាញប្រទេសជាតិកម្ពុជាឲ្យទៅរងគ្រោះមហន្តរាយក្នុងភ្នក់ភ្លើងសង្រ្គាមសារជាថ្មីនោះ៕FB_IMG_1591851553659

FB_IMG_1591851489354

FB_IMG_1591851492675

FB_IMG_1591851458393

FB_IMG_1591851483866

Filed in: ព័ត៌មានថ្មី
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.