(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ រួមមាន៖ ,លោក វរសេនីយ៍ទោ បោន សីហា មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោក ៨៩១,លោក វរសេនីយ៍ទោ នី វិបុល អធិការរងក្រុងប៉ោយប៉ែត , លោក សឿម សាអ៊ីម អគ្គនាយកក្រុមហ៊ុន Grand Diamond City បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅប្រគល់ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ចំនួន ៦១ នាក់ ស្រី ៣៦ នាក់ ។
អំណោយ រួមមាន៖
១-ថវិកា ចំនួន ៤.០០០.០០០រៀល (បួនលានរៀល)
២-ទឹកបរិសុទ្ធចំនួន ៣០០ យួរ
៣-នំភីហ្សាចំនួន ៥ប្រអប់
៤-នំប៊ឺហ្គឹ ចំនួន ៦៨ ប្រអប់
ឆ្លៀតក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកជំទាវឧកញ្ញាអគ្គមហាឧបាសិកាសិរីករុណាបុទុមរតន៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដោយក្តីនឹករលឹកជូនចំពោះ កូនៗដែលជាកុមារតូចៗ រួមទាំង គណៈគ្រប់គ្រង ជាមួយគ្នាប្អូនៗ ត្រូវខិតខំសិក្សារៀនសូត្រ ទោះបីប្អូនៗ មិនមានឪពុកម្ដាយក៏ពិតមែន ប៉ុន្ដែប្អូនៗមានថ្នាក់ដឹកនាំដ៏ល្អតាមជួយទំនុកបំរុងថែរក្សាជាប្រចាំ ដោយយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គណៈគ្រប់គ្រងមជ្ឈមណ្ឌល ការបង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូ។ក្នុងនោះ ឯកឧត្តមអភិសន្ដិបណ្ឌិត និងលោកជំទាវ មានក្ដីសង្ឃឹមខ្ពស់ចំពោះប្អូនៗថា នៅទីនេះ នឹងមានអនាគតដ៏ប្រសើរក្នុងជីវិត។
ក្រោយបញ្ចប់ការសំណេះសំណាល លោកឧត្តមសេនីយ៍ទោ ស្នងការ រួមសហការី បានពិសារអាហាររួមគ្នាជាមួយកូនៗ ប្អូន បង្កើនភាពស្និទ្ធស្នាល ស្នាមញញឹម និងបង្កើតនូវអានុស្សាវរីយជាមួយនឹងពួកគាត់ផងដែរ ៕