លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការខេត្តរៀបចំកម្លាំងនគរបាលការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី៤

នាព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត រៀបចំកម្លាំងនគរបាលខេត្ត ក្រុង ស្រុក សហការជាមួយកម្លាំងពាក់ព័ន្ធ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងចូលរួមក្នុងពិធី<< ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី៤ ចំនួន ២៧រូប ដែលប្រារព្ធធ្វើឡើងនៅអគាសាលប្រជុំច្រកចេញចូលតែមួយ។

ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាប្រតិភូអមដំណើរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកអធិការនគរបាលក្រុង ស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានក្រុង ស្រុក លោកមេបញ្ជាការតំបន់ប្រតិបត្តិការមូលដ្ឋានសឹករងក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

មានប្រសាសន៍ថ្លែងទៅកាន់អង្គពិធីនោះឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដី
សោមនស្សរីករាយ និងអបអរសាទរដល់ក្រុមប្រឹក្សាចំនួន២៧រូបដែលត្រូវប្រកាសចូលកាន់តំណែង។ រួមជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីគោលដៅរួមគ្នា ក្នុងការផ្ដល់សេវាសាធារណៈ ធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសង្កត់ធ្ងន់ទៅលើប្រព័ន្ធអប់រំ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ សាមគ្គីភាព ឲ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ។

ដើម្បីសម្រេចការងាររួមគ្នា អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវសហការ គ្នាប្រកបដោយទទួលខុសត្រូវខ្ពស់ និងមានភាពជាម្ចាស់ការលើការងារ និងគោរពតាមគោលនយោបាយរបស់ខេត្ត ក៏ដូចជាគោលការណ៍កំណែទម្រង់ នយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្រុមប្រឹក្សាខេត្ត ត្រូវរៀបចំផែនការអភិវឌ្ឍន៍ខេត្ត ដាក់ចេញកម្មវិធីកំណែទម្រង់នានា ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ពង្រឹងពង្រីកការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែជិតស្និទ្ធ និងកាន់តែប្រសើរព្រមទាំងធានាការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពមូលដ្ឋាន និងចុះមូលផ្ទាល់ដើម្បីដឹងពីសុខទុក្ខ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ផងដែរ៕FB_IMG_1718090043976 FB_IMG_1718090047721 FB_IMG_1718090077279 FB_IMG_1718090090238 FB_IMG_1718090086978 FB_IMG_1718090072213 FB_IMG_1718090069071 FB_IMG_1718090063233

You might like