សមត្ថកិច្ចព្រៃកប្បាសអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់លើក្រុមក្មេងទំនើងនៅវិទ្យាល័យហេងសំរិន ព្រៃល្វា ត្រូវបានឃាត់ខ្លួនបានហើយករណីហិ.ង្សា.!

ស្រុកព្រៃកប្បាស : នៅថៃ្ងព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ នេះ វេលាម៉ោង០៧:៥០នាទី នៅក្នុង វិទ្យាល័យហេងសំរិនព្រៃល្វា ស្ថិតក្នុងភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីហិង្សាដោយចេតនា (វាយគ្នាទៅវិញទៅមក និងប្រើប្រាស់អាវុធខុសច្បាប់(កូន កាំបិតច្នៃ) បង្ករឡើងដោយក្មេងទំនើងចំនួន០២ក្រុម សរុប០៨នាក់៖

១.ឈ្មោះ ជា រចនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិក្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ដកហូតវត្ថុតាងកូនកាំបិតច្នៃ០១ដើម
២.ឈ្មោះ ណន ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ (ដៃដល់)
៣.ឈ្មោះ ទេព ខេមរៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្នល់បត់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ (ដៃដល់)
៤.ឈ្មោះ ធន ដារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអង្គសង្កែ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ (ដៃដល់)
៥.ឈ្មោះ ស្រ៊ន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ (ដៃដល់)
៦.ឈ្មោះ ប៊ុនស្រេង សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ (បក្ខពួក)
៧.ឈ្មោះ តេង អង្គា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកញ្ចិល ឃុំកំពង់រាប ស្រុក ព្រៃកប្បាស ខេត្តតាកែវ (បក្ខពួក)
៨.ឈ្មោះ ញឹម សុវ៉ាត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកញ្ចិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ (បក្ខពួក)
បានធ្វើសកម្មភាពវាយប្រតាយប្រតប់គ្នាទៅវិញទៅមក បង្ករឱ្យមានភាពជ្រួលច្របល់នៅក្នុងសាលារៀន (មិនមានរបួសទេ)។

-មូលហេតុ៖ ជាក្រុមក្មេងទំនើង ។
ក្រោយពីទទួលបានព័ត៌មានលោកវរសេនីយ៍ទោ ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានបញ្ជាកម្លាំងរបស់អធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា ចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យទាំង០៨នាក់ខាងលើ រួមជាមួយវត្ថុតាង យកមកអធិការដ្ឋាន នគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។

សូមរំលឹកថា យោងតាមបទបញ្ជារបស់សម្តេចធិបតី ករណីក្មេងទំនើងបង្ក្រាបឲ្យបាន គឺមិនមានការលើកលែងឡើយ។

លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស មិនលេីកលែងដាច់ខាតចំពោះក្រុមក្មេងទំនេីងដែលបង្ករការអុកឡុកតាមសាលារៀន ឬទីសាធារណៈ ដែលបង្ករឱ្យប៉ះពាល់ដល់សន្តិសុខសង្គមគឺត្រូវតែអនុវត្តតាមផ្លូវច្បាប់មិនមានការលេីកលែង សូមក្មួយៗសិស្សានុសិស្សទាំងពីរភេទ ខំសិក្សារៀនសូត្រស្តាប់ការពន្យល់ណែនាំរបស់លោកគ្រូ អ្នកគ្រូ ឪពុកម្តាយ ។IMG_20240607_143209

You might like