បានដល់ភ្លាមចែកភ្លែតមិនបង្អង់យូរឡើយ កាដូពិសេស ពិសេស មុនពិធីបុណហើយចូលឆ្នាំប្រពៃណីជាតិខ្មែរយើង….

ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃរាជធានីភ្នំពេញ
ខណ្ឌព្រែកព្នៅ:នាព្រឹកពុធទី០៦ខែមិនាឆ្នាំ២០២៤នេះលោកធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងលោក ស៊ូ ស៊ីវត្ថា ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ខណ្ឌព្រែកព្នៅ លោកអភិបាលរង ព្រមទាំងមន្ត្រីក្រោមឱវាទ បានអញ្ជើញជាអធិបតីភាព ក្នុងការចែកបណ្ណ័សំគាល់អចនវត្ថុ និងពាំនាំយកអំណោយ យកមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលស្មគ្រចិត្តដោះដូរលំនៅដ្ធានមិនរៀបរយនៅបឹងតាមោកមកទទួលយកទីតាំងថ្មីស្ថិតនៅក្បែនោះដែរគឺផ្ទះមួយខ្នងទទឹង4.5ម×១៨ម និងថវិការ10000$មានទឹកភ្លើងហើយអាជ្ញាធរបានចេញប្លង់រឹងជូនដោយឥតគិតសេវាឡើយព្រោះយល់ថាបងប្អូនខ្វះខាត ក្នុងជីវភាពប្រចាំថ្ងៃ។

ដោយមើលឃើញពីការយកចិត្តទុក្ខដាក់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាពិសេសអាជ្ញាធរខណ្ឌព្រែកព្នៅតែងចុះដោយផ្ទាល់ចំពោះពួកគាត់ដោយបងប្អូនមានក្ដីរំភើបឥតឧបមាក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងក៏សូមអំពាវនាវដល់បងប្អូនមួយចំនួនទៀតដែលជឿរលើការញុះញ៉ុងរបស់ក្រុមអគតិប្រឆាំងជាមួយរាជរដ្ធាភិបាលមិនព្រមធ្វើការដោះដូរនៅឡើយនោះ សូមប្រញាប់ទទួលយកគោលនយោបាយដែលថ្នាក់ដឹកនាំជូន ឈប់ជឿរលើការឃោសនាដើម្បីអនាគត់ដ៏ភ្លឺស្វាងរបស់កូនចៅយើងនិងជាការរួមចំណែកលើកស្ទួយមុខមាត់សង្គមជាតិយើងផង ព្រោះមើលពួកគាត់ជាគំរូជាក់ ស្ដែងគឺបានថវិការនិងផ្ទះដ៏ស្អាតមួយល្វែងភ្ជាប់ដោយប្លង់រឹង ពិតប្រាកដ មានបណ្តាយហេដ្ឋារចនាសម្ពន្ធ័ទឹកភ្លើង លូ ផ្លូវ រួចជាស្រេច។

ក្នុងឱកាសនោះដែរ លោក ធឹម សំអាន ក្នុងនាមជាអភិបាលនៃគណ:អភិបាលខណ្ឌនិងលោក ស៊ូ ស៊ីវត្ថា ប្រធានសូរិយោដីនគរូបនីយកម្មនិងសំណង់ខណ្ឌ សូមអំពាវដល់បងប្អូនមួយចំនួនដែលនៅរឹងរុសជឿរតាមការឃោសនាអកុសល្យរបស់ក្រុមប្រឆាំងសូមពិចារណាឡើងវិញដើម្បីអនាគត កូនចៅឈប់បន្តធ្វើអោយមានភាពចលាចលបណ្ដាលអោយខូចសណ្ដាប់ធ្នាប់និងសន្តិសុខសង្គមដែលនាំអោយចាត់វិធានការផ្លូវច្បាប់ជាធរមាន។

ចុងបញ្ចប់នៃកម្មវិធីក៍មានការចែកជូនប្លង់កម្មសិទ្ធនិងអំណោយបន្តិចបន្តួចក្នុងនាមទឹកចិត្តដ៏ថ្លៃថ្លារបស់អាជ្ញាធរមូលដ្ធាន ព្រមថវិការចំនួន40000៛ បន្ថែមទៀតពី លោកស្រី ស៊ុយ សែនសករាជ ដែលភរិយាលោកអភិបាល ខណ្ឌព្រែកព្នៅផងដែរ៕


IMG_20240306_215923_388 IMG_20240306_215913_458 IMG_20240306_215931_849 IMG_20240306_220102_884 IMG_20240306_220053_170 IMG_20240306_215958_646 IMG_20240306_215949_378 IMG_20240306_220020_779 IMG_20240306_220025_166 IMG_20240306_220030_462 IMG_20240306_220036_397 IMG_20240306_220041_201 IMG_20240306_220048_456

You might like