លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងផែនការផ្សេងៗ ដល់មន្ត្រីក្រោមឱវាទ

(បន្ទាយមានជ័យ):នៅព្រឹកថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២៤ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ផែនការរបស់ក្រសួងមហាផ្ទៃ និងផែនការផ្សេងៗ ដល់មន្ត្រីក្រោមឱវាទ ការប្រជុំនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

ការប្រជុំមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយការិយាល័យ ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្ត ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានផ្សព្វផ្សាយនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវចាត់វិធានការយ៉ាងតឹងរ៉ឹង និង ម៉ឺងម៉ាត់ជាទីបំផុតចំពោះ កងកម្លាំង ណាដែល ពាក់ព័ន្ឋនិងគ្រឿងញៀន ត្រូវមានវិធានការម៉ឺងម៉ាត់ និង តឹងរ៉ឹងបំផុត ចំពោះការប្រើប្រាស់គ្រឿងញៀន។ ជាមួយគ្នានោះលោក ឧត្តមសេនីយ៍ទោ ស្នងការ ក៏សង្កត់ធ្ងន់ ទៅលើ វិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ ត្រូវគោរពតាមតួនាទី ភារកិច្ច និងទៅតាមឋានុក្រម ៕FB_IMG_1708607307096 FB_IMG_1708607312563 FB_IMG_1708607315229 FB_IMG_1708607309932

You might like