លោកឧត្តមសេនីយ៍ត្រីទុន រ៉ាឌី ស្នងការរងទទួលជំនួយដឹកនាំវរៈសេនាតូចការពារព្រំដែនលេខ 911បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជារបស់ស្នងការដ្ឋាននគរបាលខេត្ត

(បន្ទាយមានជ័យ): ក្រោមយកចិត្តទុក្ខដាក់ខ្ពស់ និងបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៤ បានចាត់តំណាងឱ្យលោកឧត្តមសេនីយ៍ត្រីទុន រ៉ាឌី ស្នងការរងទទួលជំនួយដឹកនាំវរៈសេនាតូចការពារព្រំដែនលេខ ៩១១បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាផែនការរបស់ស្នងការដ្ឋាននគរបាលខេត្ត និងផែនការផ្សេង ដល់វរៈ៩១១ នៅទីបញ្ជាការដ្ឋាននគរបាលការពារព្រំដែនគោកលេច ៩១១ ។

ក្នុងកិច្ចនេះក៏មានការអញ្ជើញចូលរួមពី លោក មេបញ្ជាការ បញ្ជាការរង លោកនាយប៉ុស្តីវរសេនាតូចការពារព្រំដែនគោកទាំងអស់ របស់ 911 ។

ក្នុងកិច្ចប្រជុំនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ទុនរ៉ាឌី ក៏បានផ្សព្វផ្សាយនូវផែនការដូចជា
១/.ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមបណ្តាបន្ទាត់ព្រំដែន
២/. ពង្រឹងការគោរពវិន័យ ០០៦ របស់ក្រសួងមហាផ្ទៃឲ្យបានម៉ឺងម៉ាត់បំផុត
៣/. បង្កា បង្ក្រាប គ្រប់បទល្មើសនានាតាមបន្ទាត់ព្រំដែន ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម បានល្អ ។
៤/. ការពង្រឹង ពង្រីកសម្ថភាពចំណេះដឹង បច្ចេកវិទ្យា Digital បន្ថែម។
៥/.នារដូវប្រាំងនេះ ត្រូវត្រៀមកម្លាំង មធ្យោបាយឧបករណ៍ និងសម្ភារៈពន្លត់អគ្គីភ័យ ២៤ម៉ោងលើ២៤ម៉ោងដើម្បីចេញអន្តរាគមន៍ ពេលកើតមានគ្រោះអគ្គីភ័យឡើងដោយជាយថាហេតុ ៕IMG_20240221_193101

You might like