ព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពង្រឹងលេីការអនុវត្កការងារជំនាញគណៈស្នងការ លេីរបៀបវីរៈសំខាន់ៗមួយចំនួន÷
១-ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ
២-បង្កេីនការពង្រឹងវិធានការ បង្ក្រាប និងទប់ស្កាត់គ្រប់បទល្មេីស
៣-បង្កេីនលេីការងារចុះដឹកនាំពង្រឹងតាមបណ្ដាអធិការដ្ឋានស្រុក-ក្រុង ទាំង១០
៤-បង្កេីនការដឹកនាំ និងការពង្រឹងតាមផែនជំនាញ និងតាមការិយាល័យជំនាញនីមួយៗ
៥-បន្ដការពង្រឹងកត្តាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសេីរ
៦-បន្ដពង្រឹងលេីវេនប្រចាំបញ្ជា និងការចេញល្បាត ២៤/២៤ម៉ោង
៧-លេីកយកបទពិសោធន៍ដែលទទួលបានលទ្ធផល នាពេលកន្លងមកនេះដាក់ជូនអង្គប្រជុំទទួលជ្រាប និងបន្ដជម្រុញការអនុវត្តការងារ ដេីម្បីបង្កេីននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត
៨-សំណូមពរ និងការបូកសរុបវាយតម្លៃលេីការអនុវត្តការងារជំនាញកន្លងមក ។