ស្នងការនគរបាលខេត្ដ​កកំពង់ស្ពឺបើកកិ​ច្ច​ប្រជុំ ស្តីពីការយុទ្ធនាការ​បង្រ្កាប​បទល្មេីស​ និងក្មេងទំនេីង​ ជំហាន​២ចាប់ផ្តើម​ចេញ​ដំណើរ​ក្នុងខែកញ្ញាឆ្នាំ២០២៣

នាព្រឹ​កថ្ងៃ​អ​ង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ កិ​ច្ច​ប្រជុំ​ដឹកនាំ​ដោយលោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​ នគរបាលខេត្ដ​កំពង់ស្ពឺ​និងមានការចូលរួ​មពី​ លោក​ លោកស្រី​ ស្នងការរង​ ទ​ទួ​លផែន​ការងារ​ជំនាញ​ទាំង​១២​ លោក​ ស្នងការរង​ ទ​ទួល​ជំនួយការ​ដឹកនាំ​ការិយាល័យ​ លោក​ លោកស្រី​ នាយ​ការិយាល័យ​ជំនាញ​ទាំង​៣០​ លោកអធិការ​ នគ​របាល​ក្រុង​ និងស្រុក​ ទាំង០៩​ ព្រមទាំង​មន្រ្ដី​កងកម្លាំង​នគរបាល​មួយចំនួន​ទៀត​។

សូមបញ្ជាក់ថា​ ស្នងការ​ដ្ឋាន​នគរបាលខេត្ដ​បានដាក់​ចេ​ញនូវិធានការ​ បង្ការ​ ទប់ស្កាត់​ និង​បង្រ្កាប​បទល្មេី​ស​ នា​នានៅក្នុងខេត្ដ​ ចូលរួម​អនុវត្ត​ពង្រឹង​ការងារ​ស្របតាម​គោល​ន​យោបាយ​ ភូមិ​ ឃុំ​ សង្កាត់​ មានសុវត្ថិភាព​ លេី​សពី​នោះ​ មុខសញ្ញា​ក្រុម​ក្មេង​ទំនើង​ ដេីរមិនចូលផ្ទះ​ យ​ប់​ថៃ្ង​ ​ជាបញ្ហាក្ដៅគគុកក្នុងការកំ​ណត់​​ជាអត្ថិភាព​ត្រូវ​គ្រ​ប់​គ្រង​និងអនុវត្ដ​ដោយឈរ​លេីកិច្ចសហការពីអាជ្ញាធរមានសមត្ថកិច្ច​ ពិសេស​នាយកសា​លា​ មេភូមិ​ មេឃុំ​ និ​ងអាណាព្យាបាល​មាតាបិតា​សិ​ស្ស​ ព្រមទាំង​ពលរដ្ឋ​ ជាម្ចាស់​អាជីវកម្ម​ នានា​រួម​ចំណែក​ក្នុងការផ្ដល់​ព័ត៌មាន​ និងទប់ស្កាត់​សកម្មភាព​ទាន់ពេលវេលា​ ក្នុងករណី​នេះ​ផងដែរ​ ក្នុងនាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ស្នេីសុំ​សំណូមពរ​ដល់ក្មួយៗ​ មាតាបិតា​ ជួយជម្រុញ​ណែនាំ​កូនចៅ​ ជៀ​សវាងចូលរួម​​ក្នុងសកម្មភាពណាមួ​យដែលពាក់ព័ន្ធនឹ​ងផ្លូវច្បាប់(​ បង្កអសន្ដិសុខ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សា​ធារណៈ​និងសុវត្ថិភាព​សង្គម​ )​​​ សមត្ថកិច្ច​នឹងចំណាត់ការផ្លូវច្បាប់៕FB_IMG_1694527058582 FB_IMG_1694526481427 FB_IMG_1694526470189 FB_IMG_1694526440210 FB_IMG_1694526431164 FB_IMG_1694526428053 FB_IMG_1694526423050 FB_IMG_1694526406948

You might like