លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំស្តីពីការពង្រឹងការងារកិច្ចប្រតិបត្តិការអនុត្តន៍ជំនាញតាមអង្គភាពចំណុះស្នងការដ្ឋាន

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំវិសាមញ្ញដល់ លោក លោកស្រី ឧត្តមសេនីត្រី វរសេនីយ៍ ស្នងការរង លោក លោកស្រី វរសេនីយ៍នាយការិយាល័យជំនាញ ស្តីពីការពង្រឹងការងារកិច្ចប្រតិបត្តិការអនុត្តន៍ជំនាញតាមអង្គភាពចំណុះស្នងការដ្ឋាន។

កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណង ជម្រុញដល់លោក លោកស្រី ថ្នាក់ដឹកនាំគណ:ស្នងការដើម្បីកសាង-ផែនការសកម្មភាពឆ្នាំ២០២៤ -ផែនការយុទ្ធសាស្ត្រ ធ្វើយ៉ាងណាឲ្យស្របភូមិសាស្រ្ត ប្រជាពលរដ្ឋ បទល្មើស និង បច្ចេកវិទ្យា។ -រៀបចំរចនាសម្ព័ន្ធ -ក្រុមការងារប្រឆាំងការសម្អាតប្រាក់ -ប្រឆាំងភេរវកម្មតាម Online -រៀបចំធនធាន មនុស្សដើម្បីឆ្លើយតប។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវគោលការដល់ ថ្នាក់ដឹកនាំទាំងអស់គ្រប់អង្គភាពយកទៅអនុវត្តនិងផ្សព្វផ្សាយដល់កងកម្លាំងបន្ត
-ត្រូវពង្រឹងការគ្រប់គ្រងកម្លាំង និងបញ្ជីវត្តមាន
-ត្រូវពង្រឹងការគោរពវិន័យ០០៦ គោរពច្បាប់
-ត្រូវពង្រឹងការងារបំពេញភារកិច្ច ម៉ោងពេលធ្វើការ
-ការងារប្រចាំបញ្ជា យាមល្បាត ការគ្រប់គ្រងទូរស័ព្ទប្រចាំបញ្ជា
-ការទទួលខុសត្រូវរបស់កម្លាំងក្នុងពេលបំពេញការងារ និងការពាររក្សាសន្តិសុខ
-គ្រប់បណ្តឹងត្រូវតែអនុវត្តន៍ ជូនពលរដ្ឋឲ្យបានទាន់ពេលវេលា
-គ្រប់វេនយាមត្រូវត្រៀមកម្លាំងសម្រាប់បញ្ជាដឹកនាំនិងត្រៀមអន្តរាគមន៍
-ផ្សព្វផ្សាយដល់កងកម្លាំងដែលទើបផ្ទេរមកថ្មី ត្រូវស្នើសុំចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា
-ត្រូវបង្ការ បង្ក្រាប ទប់ស្កាត់ រាល់បទល្មើសព្រហ្មទណ្ឌ និង ក្មេងទំនើង
-ត្រូវមានក្រមសីលធម៌ វិជ្ជាជីវ: ពេលបំពេញការងារ
-ពង្រឹងការទប់ស្កាត់ការស្នាក់នៅខុសច្បាប់របស់ជនបរទេស (ការប្រែប្រួល) ដោយផ្អែកលើយន្តការច្បាប់
-ពង្រឹងការទប់ស្កាត់បទល្មើសជួញដូរមនុស្សនិងផ្លូវភេទគ្រប់ទំរង់
-ពង្រឹងការត្រួតពិនិត្យ ការផ្តល់សេវាសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ
-ពង្រឹងទប់ស្កាត់បទល្មើសគ្រឿងញៀន និងបារីអេឡិចត្រូនិច៕FB_IMG_1694415446857 FB_IMG_1694415608616 FB_IMG_1694415510089 FB_IMG_1694415567560 FB_IMG_1694415580905 FB_IMG_1694415696285 FB_IMG_1694415634719 FB_IMG_1694415717133 FB_IMG_1694415721559 FB_IMG_1694415643937 FB_IMG_1694415590318 FB_IMG_1694415706913

You might like