កិច្ចប្រជុំអនុវត្តផែនការទប់ស្កាត់បទល្មើសគ្រឿងញៀននិងលេងល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទ

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣នៅសាលប្រជុំសេនាធិការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោម៉ុន មាគ៌ាស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំទទួលផែនការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួម លោក លោកស្រីស្នងការរង ទទួលផែន ពាក់ព័ន្ធ លោកនាយ នាយរង ការិយាល័យ ពាក់ព័ន្ធ លោកអធិការ-អធិការរង នាយផ្នែក នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៧ ។

លោកឧត្តមសេនីយ៍ទោ បានលើកកម្ពស់ដល់កងកម្លាំងនគរបាលត្រូវ បន្តការយកចិត្តទុកដាក់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បន្តកិច្ចការការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ដល់ប្រជាពលរដ្ឋ ទាក់ទងទៅនឹង លក្ខណៈសម្បត្តិភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង ០៧ចំណុច។ ផែនការងារជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ លើការងារអនុវត្តន៍ គ្រប់គ្រង តាមដានមុខសញ្ញាសង្ស័យនានា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យខានតែបាន ។

លោកអធិការក្រុង-ស្រុកទាំង ៧ ត្រូវបន្តសហការជាមួយផែនការងារជំនាញ យកចិត្តទុកដាក់ ក្នុងការបង្ការ ទប់ស្កាត់បទល្មើសនានា ពិសេសការលួចលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បទល្មើសគ្រឿងញៀន ។

បន្តបន្ទាប់នាក្នុងឪកាសនេះលោកឧត្តមសេនីយ៍ទោម៉ុន មាគ៌ាស្នងការនគរបាលខេត្តត្បូងឃ្មុំបានដាក់ចេញទិសដៅសំខាន់មួយចំនួន ដើម្បីយកទៅអនុវត្ត ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរថែមទៀត ៕FB_IMG_1694413657562 FB_IMG_1694413662118 FB_IMG_1694413675256 FB_IMG_1694413680136 FB_IMG_1694413685715 FB_IMG_1694413710140 FB_IMG_1694413700966

You might like