ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - រាជរដ្ឋាភិបាល​កំពុង​តែ​ខ្វល់​ការ​រាលដាល​ជំងឺ​កូ​វិដ​.19​បែរ​ជា​លោក សួស សា៑ង​លី​អធិការ ស្រុក ត្បូងឃ្មុំ​បង្កើត សង្វៀន​បញ្ជល់មាន់ តើលោក​ប៉ែន រត្ន័ អាច​ទប់ស្កាត់​បាន​ទេ​ឬ​..?! - ឯកឧត្ដម​នៃ ចារី​បាន​នាំយក​ថវិកា​២៤​លាន​រៀល​ឧបត្ថម្ភ​ដល់​ស្រុក​អង្គស្នួល​ដើម្បី​ចុះ​អប់រំ​ផ្សព្ធផ្សាយ​ការបង្ការ​នៃ​ការឆ្លង​វីរុស​កូ​វិដ​១៩ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តីពី ការផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ជប៉ុន ដែល​មាន​ទឹកប្រាក់​សរុប ៣១០​លាន​ដុល្លារ​ - ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ​អភិបាលខេត្ត​ត្បូងឃ្មុំ ចុះ​ពិនិត្យ​សណ្ឋាគារ​ឆៃ​ណា​មេមត់ ដែល​ជា​ទីតាំង​ត្រៀម​ទុកជាមុន សម្រាប់​អ្នកជំងឺ COVID-19..! - សម្តេច​តេជោ ហ៊ុន សែន ថ្លែងអំណរគុណ និង​កោតសរសើរ លោក សាយ សំ​អាល់ និង​សប្បុរសជន​មួយចំនួនទៀត ដែល​រួម​គ្នា​ឧបត្ថម្ភ​១០​ម៉ឺន​ដុល្លារ ដល់​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដនៅកម្ពុជា​

ឯកឧត្ដម​នៃ ចារី​បាន​នាំយក​ថវិកា​២៤​លាន​រៀល​ឧបត្ថម្ភ​ដល់​ស្រុក​អង្គស្នួល​ដើម្បី​ចុះ​អប់រំ​ផ្សព្ធផ្សាយ​ការបង្ការ​នៃ​ការឆ្លង​វីរុស​កូ​វិដ​១៩

កណ្តាល​៖ ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២០ ឯកឧត្ដម​នៃ​ចារី​អភិបាល រង​ខេត្តតំណា​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​នាំយក​ថវិកា ចំនួន​២៤​លាន​រៀល ឧបត្ថម្ភ​ដល់​ស្រុក​អង្គស្នួល ដើម្បី​ចុះ​អប់រំ និង​ផ្សព្ធផ្សាយ ជា​លក្ខណៈ​យុទ្ធនាការ​ជាប្រចាំ ក្នុង​មូលដ្ឋាន​ភូមិ ឃុំ របស់ខ្លួន នូវ​វិធីសាស្ត្រ​ការ​ធ្វើ​អនាម័យ​អោយបាន​ញឹកញាប់ កុំ​មាន​ការប្រមូលផ្ដុំ​គ្នា ចេញ​ក្រៅ​ធ្វេី​យ៉ាងណា​ពាក់​ម៉ាស់​អោយបាន​ត្រឹមត្រូវ និង​ការបង្ការ​នៃ​ការឆ្លង​វីរុស​កូ​វិដ​១៩​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្ដម នៃ ចារី អភិបាលរង​ខេត្ត បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក ត្រូវ​ធ្វើការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ដែល​ទើប​ត្រលប់​មក​ពី​ប្រទេស​ថៃ​កូរ៉េ ម៉ាឡេស៊ី និង​ប្រទេស​ដ៏​ទៃ​ផ្សេង ទៀត​ដែល​ទើប​បាន​ត្រលប់មក​ក្នុង​មូលដ្ឋាន​ស្រុក​របស់​ខ្លួន​អោយបាន​ច្បាស់លាស់​។
​ក្នុងករណី​មាន​ប្រជាពលរដ្ឋ​ដែល​ទើប​មកពី​ប្រទេស​ផ្សេង​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ឯកឧត្ដម អភិបាលរង​ខេត្ត បាន​ណែនាំ​អោយ​អាជ្ញាធរ​ស្រុក ត្រូវ​ចាត់​មន្ត្រី​ជំនាញ ចុះ​ធ្វើ​ការពិនិត្យ ជូន​ពួកគាត់​ដល់ផ្ទះ ហើយ​ត្រូវ​ធ្វើ​ការណែនាំ ដល់​ពួកគាត់​អោយ​នៅ​ដាច់​ដោយឡែក​ពី​ក្រុម​គ្រួសារ រយៈពេល​១៤​ថ្ងៃ ហើយ​អាជ្ញាធរ​ស្រុក​ត្រូវ​រក​ទីតាំង​សមស្រប​ណា​មួយ​ជូន​ពួកគាត់​។ ក្នុងករណី​មាន​ការសង្ស័យ ត្រូវ​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ពិនិត្យ និង​ព្យាបាល​ជាបន្ទាន់​។​

​ឯកឧត្ដម​អភិបាលរង​ខេត្ត បន្ថែមថា ការចុះ​យុទ្ធនាការ ផ្សព្វផ្សាយ អប់រំ​និង​ណែនាំ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​នេះ គឺ​អនុវត្ត​តាម​គោលការណ៍ របស់​រាជរដ្ឋាភិបាល​ក្រសួងមហាផ្ទៃ​និង​ក្រសួង​សុខាភិបាល​ស្ដីពី​វិធានការ​
​ណ៍​បង្ការ​ទប់ស្កាត់​ការរីក​រាល​ជំងឺ​កូវី​ដ​១៩​ទូទាំង​ប្រទេស​កម្ពុជា​។

​លោក ខុន សេរី​រដ្ឋា អភិបាលស្រុក​អង្គស្នួល បានអោយដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២០ មាន​បងប្អូន​ពលករ​ដែល​មកពី​ប្រទេស​ថៃ ចំនួន​០៦​នាក់ ហើយ​ស្រុក​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​សុខភាព​រួចហើយ មិន​មាន​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​១៩​ឡើយ ហើយ​អាជ្ញាធរ​ស្រុក​បាន ណែនាំ​ពួកគាត់​អោយ​នៅ​ដាច់​ដោយឡែក​ចំនួន​១៤​ថ្ងៃ ដើម្បី​បង្ការ​ការ​ឆ្លងទៅ​ក្រុមគ្រួសារ និង​អ្នកជិតខាង​។​

ph200324d1 ph200324d2

Filed in: ព័ត៌មានជាតិ
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.