លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដឹកនាំកម្លាំងនគរបាលអញ្ជើញចូលរួមពិធីប្រកាស ឯកឧត្តម កែ សួនសុភាព ចូលកាន់តំណែងជាអភិបាលរង ខេត្តបន្ទាយមានជ័យ

ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមពិធី ប្រកាសចូលចូលកាន់តំណែងអភិបាលរង នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ តំណាងក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាលស្រុក មេឃុំ-ចៅសង្កាត់ ជាច្រើនរូប។

ឯកឧត្តម កែ សួនសុភាព ត្រូវបានប្រកាសចូលកាន់តំណែងជា អភិបាលរង នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ជំនួស ឯកឧត្តម គឹង វណ្ណៈ អភិបាលរង ដែលបានបញ្ចប់អាណត្តិ ទៅបម្រើការងារនៅក្រសួងមហាផ្ទៃវិញ។

ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានដាក់ពង្រាយកម្លាំង ដើម្បីការពារសន្តិសុខ សុវត្ថិភាព និង សម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំផងដែរ៕FB_IMG_1693969382126 FB_IMG_1693981755826 FB_IMG_1693981758651 FB_IMG_1693981781006 FB_IMG_1693969388362 FB_IMG_1693969409057 FB_IMG_1693969411724 FB_IMG_1693981762174 FB_IMG_1693971436205 FB_IMG_1693981809425 FB_IMG_1693981730328 FB_IMG_1693976885536

You might like