ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - រាជរដ្ឋាភិបាល​កំពុង​តែ​ខ្វល់​ការ​រាលដាល​ជំងឺ​កូ​វិដ​.19​បែរ​ជា​លោក សួស សា៑ង​លី​អធិការ ស្រុក ត្បូងឃ្មុំ​បង្កើត សង្វៀន​បញ្ជល់មាន់ តើលោក​ប៉ែន រត្ន័ អាច​ទប់ស្កាត់​បាន​ទេ​ឬ​..?! - ឯកឧត្ដម​នៃ ចារី​បាន​នាំយក​ថវិកា​២៤​លាន​រៀល​ឧបត្ថម្ភ​ដល់​ស្រុក​អង្គស្នួល​ដើម្បី​ចុះ​អប់រំ​ផ្សព្ធផ្សាយ​ការបង្ការ​នៃ​ការឆ្លង​វីរុស​កូ​វិដ​១៩ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តីពី ការផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ជប៉ុន ដែល​មាន​ទឹកប្រាក់​សរុប ៣១០​លាន​ដុល្លារ​ - ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ​អភិបាលខេត្ត​ត្បូងឃ្មុំ ចុះ​ពិនិត្យ​សណ្ឋាគារ​ឆៃ​ណា​មេមត់ ដែល​ជា​ទីតាំង​ត្រៀម​ទុកជាមុន សម្រាប់​អ្នកជំងឺ COVID-19..! - សម្តេច​តេជោ ហ៊ុន សែន ថ្លែងអំណរគុណ និង​កោតសរសើរ លោក សាយ សំ​អាល់ និង​សប្បុរសជន​មួយចំនួនទៀត ដែល​រួម​គ្នា​ឧបត្ថម្ភ​១០​ម៉ឺន​ដុល្លារ ដល់​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដនៅកម្ពុជា​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តីពី ការផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ជប៉ុន ដែល​មាន​ទឹកប្រាក់​សរុប ៣១០​លាន​ដុល្លារ​

នៅ​ព្រឹក​ថ្ងៃ​អង្គារ ១​កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ ស្តីពី​ការផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ជប៉ុន ដែល​មាន​ទឹកប្រាក់​សរុប ៣៤.១៣៨ លាន​យ៉េន (​ប្រមាណ​៣១០​លាន​ដុល្លារ​អាមេរិក​) ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​។

​ពិធី​ចុះហត្ថលេខា​នេះ នឹង​ត្រូវ​ធ្វើឡើង នា​វេលា​ម៉ោង ០៩:០០​ព្រឹក នៅ​វិមាន​សន្តិភាព ដែល​លិខិត​ប្តូរ​សារ​ដែល​នឹង​ត្រូវ​ចុះហត្ថលេខា​ដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្តម មិ​កាមិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា គ្របដណ្តប់​លើ​ការអនុវត្ត​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ៣​គម្រោង និង​ឥណទាន​សម្បទាន ចំនួន​២​គម្រោង ដូចខាងក្រោម​៖

* ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​អនុវត្ត​៖
​ទី​១- គម្រោងការ​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត ក្នុង​ក្រុង​តាខ្មៅ ដែល​មាន​ទឹកប្រាក់​ចំនួន ៣.៤២១​លាន​យ៉េន (​ប្រមាណ​៣១​លាន​ដុល្លារ​អាមេរិក​)

​ទី​២- គម្រោង​សមាហរណកម្ម​ការ​បោសសម្អាត​មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ដែល​មាន​ទឹកប្រាក់​ចំនួន ១.០០០​លាន​យ៉េន (​ប្រមាណ ៩​លាន​ដុល្លារ​អាមេរិក​)

​ទី​៣- គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ដែល​មាន​ទឹកប្រាក់​ចំនួន ៣០០​លាន​យ៉េន (​ប្រមាណ​២,៧​លាន​ដុល្លារ​អាមេរិក​)​។​

* ឥណទាន​សម្បទាន សម្រាប់​អនុវត្ត​៖
​ទី​១- គម្រោង​ធ្វើឱ្យ​ប្រសើរ​នូវ​ផ្លូវជាតិ​លេខ​៥ ដំណាក់កាល​ទី​២ (​ធ្លា​ម្អម​-​បាត់ដំបង និង​សិរី​សោភ័ណ្ឌ​-​ប៉ោយ​ប៉ែត​) ដែល​មាន​ទឹកប្រាក់ ១៧.៧០២ លាន​យ៉េន (​ប្រមាណ ១៦១​លាន​ដុល្លារ​អាមេរិក​)​។​

​ទី​២- គម្រោង​ធ្វើឱ្យ​ប្រសើរ​នូវ​ផ្លូវជាតិ​លេខ​៥ ដំណាក់កាល​ទី​៣ (​ព្រែក​ក្តាម​-​ធ្លា​ម្អម​) ដែល​មាន​ទឹកប្រាក់ ១១.៧១៥​លាន​យ៉េន (​ប្រមាណ​១០៦,៥ លាន​ដុល្លារ​អាមេរិក​)​។​

​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ នឹង​ជួយ​លើកកម្ពស់​បន្ថែមទៀត នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ព្រមទាំង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រជាជាតិ​ទាំងពីរ ផងដែរ​៕

Filed in: ព័ត៌មានជាតិ
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.