កិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការអនុវត្តការងារនគរបាល និងសហគមន៍ប្រចាំខែសីហានិងលើកទិសដៅបន្តរបស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃអង្គារ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការអនុវត្តការងារនគរបាល និងសហគមន៍ប្រចាំខែសីហា និងរយៈពេល០៩ខែ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួម លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរងវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ ៦១៥ និង៦១៧ លោកអធិការ-អធិការរង នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៧ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១៦ប៉ុស្តិ៍ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង ៦៤ប៉ុស្តិ៍ និងសមាជិក សមាជិកា សរុបចំនួន ១៦៨នាក់ ។

លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍កោតសរសើរ និងអរគុណចំពោះ បណ្ដាអង្គភាពទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ បម្រើសេវាសាធារណៈ ក្នុងការ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ បានយ៉ាងល្អប្រសើរ ។

សូមផ្តាំផ្ញើរដល់កងកម្លាំងនគរបាលត្រូវ បន្តការយកចិត្តទុកដាក់សហការ កិច្ចពង្រឹងសាមគ្គីភាពផ្ទៃក្នុង បន្តកិច្ចការការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបន្តការផ្សព្វផ្សាយបន្ថែម ដល់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង ០៧ចំណុច។ ផែនការងារប្រឆាំងគ្រឿងញៀន ត្រូវកសាងផែនការសកម្មភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យខានតែបាន ។ លោកអធិការក្រុង-ស្រុកទាំង ៧ ត្រូវបន្តសហការជាមួយផែនការងារជំនាញ យកចិត្តទុកដាក់ ក្នុងការបង្ការ ទប់ស្កាត់បទល្មើសនានា គឺពិសេសទប់ស្កាត់ការលួចលេងល្បែងស៊ីសងយ៉ាងអាណាធិបតេយ្យនៅក្នងមូលដ្ឋានដែលបង្កើតឡើងដោយខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀនជាដើម។

នាក្នុងឪកាសនេះដែលលោកឧត្តមសេនីយ៍ស្នងការ បានដាក់ចេញទិសដៅសំខាន់ចំនួន ០៧ចំណុច ដើម្បីយកទៅអនុវត្ត នៅតាមបណ្តាគោលដៅនីមួយៗក្នុងការដឹកនាំរបស់កម្លាំងនិងថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ៕FB_IMG_1693893159718 FB_IMG_1693893162334 FB_IMG_1693893223936 FB_IMG_1693893220245 FB_IMG_1693893211982 FB_IMG_1693893182214 FB_IMG_1693893198218 FB_IMG_1693893203122 FB_IMG_1693893190269

You might like