ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - រាជរដ្ឋាភិបាល​កំពុង​តែ​ខ្វល់​ការ​រាលដាល​ជំងឺ​កូ​វិដ​.19​បែរ​ជា​លោក សួស សា៑ង​លី​អធិការ ស្រុក ត្បូងឃ្មុំ​បង្កើត សង្វៀន​បញ្ជល់មាន់ តើលោក​ប៉ែន រត្ន័ អាច​ទប់ស្កាត់​បាន​ទេ​ឬ​..?! - ឯកឧត្ដម​នៃ ចារី​បាន​នាំយក​ថវិកា​២៤​លាន​រៀល​ឧបត្ថម្ភ​ដល់​ស្រុក​អង្គស្នួល​ដើម្បី​ចុះ​អប់រំ​ផ្សព្ធផ្សាយ​ការបង្ការ​នៃ​ការឆ្លង​វីរុស​កូ​វិដ​១៩ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តីពី ការផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ជប៉ុន ដែល​មាន​ទឹកប្រាក់​សរុប ៣១០​លាន​ដុល្លារ​ - ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ​អភិបាលខេត្ត​ត្បូងឃ្មុំ ចុះ​ពិនិត្យ​សណ្ឋាគារ​ឆៃ​ណា​មេមត់ ដែល​ជា​ទីតាំង​ត្រៀម​ទុកជាមុន សម្រាប់​អ្នកជំងឺ COVID-19..! - សម្តេច​តេជោ ហ៊ុន សែន ថ្លែងអំណរគុណ និង​កោតសរសើរ លោក សាយ សំ​អាល់ និង​សប្បុរសជន​មួយចំនួនទៀត ដែល​រួម​គ្នា​ឧបត្ថម្ភ​១០​ម៉ឺន​ដុល្លារ ដល់​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដនៅកម្ពុជា​

​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ​អភិបាលខេត្ត​ត្បូងឃ្មុំ ចុះ​ពិនិត្យ​សណ្ឋាគារ​ឆៃ​ណា​មេមត់ ដែល​ជា​ទីតាំង​ត្រៀម​ទុកជាមុន សម្រាប់​អ្នកជំងឺ COVID-19..!

(​ត្បូងឃ្មុំ​)៖ នា​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២០​នេះ ឯកឧត្ត​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ និង​ត្រៀម​រៀបចំ​ទីតាំង​សម្រាប់​ពិនិត្យ​ព្យាបាល​អ្នក​ឆ្លង​មេរោគ COVID-19 និង​ដាក់ឲ្យ​នៅ​ដាច់​ដោយឡែក​រយៈពេ​ល​១៤​ថ្ងៃ ។​

​ទីតាំង​នេះ​ស្ថិត​នៅ​សណ្ឋាគារ​ឆៃ​ណា​មេមត់ ក្នុង​ស្រុក​មេមត់ មាន​៥០​បន្ទប់
​ដោយ​មើលឃើញ​ថា​ជា​ទីតាំង​មួយ​ដ៍​ល្អ បន្ទប់​ស្អាត មាន​អនាម័យ អាច​រក្សា​អ្នក​ផ្ទុុក​វីរុស​កូវី​ដ​១៩ ក៍​ដូចជា​ស្នាក់នៅ ពិនិត្យ និង​ព្យាបាល​បាន​យ៉ាង​មាន​សុវត្ថិភាព​ផងដែរ​។​

​ដោយឡែក​ក្នុង​ខេត្ត​ត្បូងឃ្មុំ មាន​មន្ទីរពេទ្យ​បង្អែក​០៦ នៅតាម​០៦​ក្រុង​និង​ស្រុក បាន​យក​ជា​កន្លែង​ពិនិត្យ​តាមដាន ព្យាបាល​វីរុស​កូវី​ដ​១៩ យ៉ាង​សស្រាក់សស្រាំ​បំផុត​ទាំង​យប់​ថ្ងៃ​។ ពិសេស​មន្ទីរពេទ្យបង្អែក​ពញាក្រែក​មាន​អ្នក​វិជ្ជមាន​វីរុស​កូវី​ដ ចំនួន​០២​នាក់ និង​មន្ទីរពេទ្យ​បង្អែក​មេមត់​មាន​០១​នាក់ កំពុង​សម្រាក​ពិនិត្យ​ព្យាបាល​។​

​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​ថ្លែងអំណរគុណ ម្ចាស់​សណ្ឋាគារ​ឆៃ​ណា​មេមត់ ដែល​សហការ​ផ្តល់​ទីតាំង ក្នុង​យុទ្ធនាការ​ការពារ និង​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជា​បន្ត ដែល​ជា​ជំងឺ​កំពុង​រីក​រាលដាល​ជា​សកល នាពេលនេះ​។​

​ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត ក៍​បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង មន្ត្រី​សុខាភិបាល​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត ក៍​ដូចជា​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រក្សា​អនាម័យ​ជាប់​ជាប្រចាំ លាងដៃ​នឹ​សាប៊ូឫ​អាកុល ពាក់​ម៉ាស់​ការពារ និង​សូម​កុំ​ជួបជុំគ្នា​ក្នុង​ដំណាក់កាល​នេះ ។​

​ឯកឧត្តម​បណ្ឌិត បញ្ជាក់បន្ថែម​ថា ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​ទើបតែ​វិល​ត្រឡប់​មកពី​ក្រៅ​ប្រទេស​វិញ ត្រូវ​នៅ​ដាច់ដោយឡែក​ពី​អ្នកដទៃ​រយៈពេល​១៤​ថ្ងៃ នឹង​បន្ត​តាមដាន​សុខភាព​ខ្លួនឯង​។ ហើយ​ប្រសិនបើ​សង្ស័យថា ខ្លួន​មាន​ផ្ទុក​នូវ​វីរុស COVID-19 សូម​ទំនាក់ទំនង​ទៅកាន់​លេខ​ទូរ​សព្ទ ១១៥ ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ខេត្ត​ត្បូងឃ្មុំ មាន​អ្នក​វិជ្ជមាន​មេ​រោគកូ​វីដ​១៩ ចំនួន​០៤​នាក់​ដោយ​០៣
​នាក់​ដាក់ឲ្យ​នៅដាច់ ដោយឡែក និង​ពិនិត្យ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ត្បូងឃ្មុំ ក្នុងនោះ​ ០២​នាក់​នៅ​មន្ទីរពេទ្យបង្អែក​ពញាក្រែក​០១​នៅ​ ​មន្ទីរពេទ្យបង្អែក​មេមត់ ដោយឡែក​០១​ទៀត​នៅ​មន្ទីរពេទ្យ​ចាក់អង្រែ​រាជ​
​ធានី​ភ្នំពេញ​។​

​បើ​តាម​ក្រសួង​សុខាភិបាល គិត​ត្រឹម​រសៀល​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ COVID-19 ចំនួន​៨៦​នាក់​ហើយ ។​

ph200324b1 ph200324b2 ph200324b3

 

 

Filed in: ព័ត៌មានជាតិ
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.