ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - រាជរដ្ឋាភិបាល​កំពុង​តែ​ខ្វល់​ការ​រាលដាល​ជំងឺ​កូ​វិដ​.19​បែរ​ជា​លោក សួស សា៑ង​លី​អធិការ ស្រុក ត្បូងឃ្មុំ​បង្កើត សង្វៀន​បញ្ជល់មាន់ តើលោក​ប៉ែន រត្ន័ អាច​ទប់ស្កាត់​បាន​ទេ​ឬ​..?! - ឯកឧត្ដម​នៃ ចារី​បាន​នាំយក​ថវិកា​២៤​លាន​រៀល​ឧបត្ថម្ភ​ដល់​ស្រុក​អង្គស្នួល​ដើម្បី​ចុះ​អប់រំ​ផ្សព្ធផ្សាយ​ការបង្ការ​នៃ​ការឆ្លង​វីរុស​កូ​វិដ​១៩ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តីពី ការផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ជប៉ុន ដែល​មាន​ទឹកប្រាក់​សរុប ៣១០​លាន​ដុល្លារ​ - ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ​អភិបាលខេត្ត​ត្បូងឃ្មុំ ចុះ​ពិនិត្យ​សណ្ឋាគារ​ឆៃ​ណា​មេមត់ ដែល​ជា​ទីតាំង​ត្រៀម​ទុកជាមុន សម្រាប់​អ្នកជំងឺ COVID-19..! - សម្តេច​តេជោ ហ៊ុន សែន ថ្លែងអំណរគុណ និង​កោតសរសើរ លោក សាយ សំ​អាល់ និង​សប្បុរសជន​មួយចំនួនទៀត ដែល​រួម​គ្នា​ឧបត្ថម្ភ​១០​ម៉ឺន​ដុល្លារ ដល់​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដនៅកម្ពុជា​

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ ដឹកនាំ​កិច្ចប្រជុំ​គណៈ​កម្ម​ការបង្ការ​និង​ទប់ស្កាត់​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩ (COVID-19).!

តាកែវ​៖ នៅ​រសៀល​ថ្ងៃ​សុក្រ​១២ រោច ខែ​ផល្គុន ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​សករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២០ ឯកឧត្តម អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ លោក លោកស្រី អភិបាលរង​ខេត្ត បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​គណៈ កម្ម​ការបង្ការ និង​ទប់ស្កាត់​រាត្បា​តនៃ​ជំងឺ​កូវី​ដ ១៩ (COVID-19) និង​ផ្សព្វផ្សាយ​សភាពការណ៍​ថ្មីៗ ជូន​ដល់ លោក អភិបាលក្រុង ស្រុក លោក លោក ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ដែល​កិច្ចប្រជុំ​នេះ​បាន​រៀបចំ​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​។​

​ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ បាន​មានប្រសាសន៍ថា ដើម្បី​ចូលរួម​បង្ការ និង​ធ្វើ​ការទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩ នៅ​ទូទាំង​ពិភពលោក និង​ស្របទៅតាម​ស្មារតី​នៃ​សារាច​រណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋបាលខេត្ត សូម​ធ្វើ​ការណែនាំ ដល់​គ្រប់​មន្ទីរ​អង្គភាព​ចំណុះ​រដ្ឋបាលខេត្ត និង​បងប្អូន​ប្រជាពលរដ្ឋ ដូចខាងក្រោម​៖

១- ត្រូវ​ស្វាគមន៍​គ្នា ដោយ​ការគោរព​លើកដៃ​សំពះ​តាម​ទំនៀមទម្លាប់​ខ្មែរ ជៀសវាង​ចាប់ដៃ ។​

២- ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ឬ​អាល់កុល​លាងដៃ​ឲ្យបាន​ញឺកញាប់ មុនពេល បរិភោគ​អាហារ មុន​ពេល​យកដៃ​ទៅ​ប៉ះពាល់​លើ​ផ្ទៃមុខ ឬ​បន្ទាប់​ពី​ចូល​បន្ទប់ទឹក​រួច ។​

៣- រៀបចំ​ឲ្យមាន​កំប៉ុង​អាល់កុល​សម្រាប់​លាងដៃ ឬ​កន្លែង​លាង​សម្អាត​ដៃ​ដោយ​ទឹក និង​សាប៊ូ នៅតាម​ការិយាល័យ កន្លែងធ្វើការ និង​នៅ​តាម​កន្លែង​បម្រើ​សេវា​របស់​ខ្លួន ។​

៤- ប្រសិនបើ​មាន​បុគ្គលិក ឬ​អតិថិជន​ណា​ម្នាក់​មក​ពី​បរទេស ឬ​រួម​ដំណើរ​ជាមួយ ឬ​ធ្វើការ​ជាមួយ ឬ​ប៉ះពាល់​អ្នកជំងឺ​កូវី​ដ​១៩ នៅក្នុង​កំឡុងពេល​១៤​ថ្ងៃ បើ​មាន​រោគសញ្ញា​ណាមួយ ដូចជា​៖ គ្រុន​ក្ដៅ ក្អក កណ្ដា​ស់ ហៀរ​សំបោរ ឈឺ​បំពង់ករ ពិបាក​ដកដង្ហើម ត្រូវ​ទូរស័ព្ទ​បន្ទាន់​ទៅ​កាន់​លេខ ១១៥ ឬ​ទំនាក់ទំនង​ទៅ​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​តាកែវ​តាម​លេខ​០១៦៨៩៥ ៩៥៥ ។​

៥- នៅពេល​ក្អក កណ្ដា​ស់ ត្រូវ​ខ្ទប់មាត់ ច្រមុះ​ដោយ​កន្សែង ក្រមា កែងដៃ ឬ​ក្រដាស រួច​បោះចោល​នៅក្នុង​ធុងសំរាម​ភ្លាម ហើយ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ឬ​អាល់កុល ។​

៦- ពេល​ធ្វើ​ការប្រាស្រ័យ​ទំនាក់ទំនង​ជាមួយ​បុគ្គល ដែល​មាន​រោគសញ្ញា ដូចជា​៖ គ្រុន​ក្ដៅ ក្អក កណ្ដា​ស់ ហៀរ​សំបោរ ឈឺ​បំពង់ក ពិបាក​ដកដង្ហើម ត្រូវ​រក្សា​ចម្ងាយ​លើសពី ១,៥​ម៉ែត្រ ឬ​តម្រូវ​ឲ្យ​គាត់​ពាក់​ម៉ាស ។​

៧- រាល់​បេសកម្ម​ក្រៅប្រទេស ត្រូវ​ផ្អាក​មួយ​រយះពេល ចាប់ពី​ថ្ងៃ​ទទួល​បាន​សេចក្ដីណែនាំ​នេះ​ត​ទៅ​ត លើកលែងតែ​ករណី​ចាំបាច់​បំផុត និង​មាន​ការយល់ព្រម​ពី​រដ្ឋបាល​ខេត្ត ។​

៨- រដ្ឋបាល​ខេត្ត​តាកែវ សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ កុំឲ្យ​មាន​ការភ័យខ្លាច និង​ភ្ញាក់ផ្អើល​ទៅ​នឹង​ព្រឹត្តិការណ៍​ដែល​បាន​ជម្រាបជូន​ខាងលើ​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ ត្រូវអនុវត្ត​វិធានការ​ថែរក្សា​សុខភាព ការការពារ​ខ្លួន និង​បន្ត​ប្រកប​របរ​ប្រចាំ​ថ្ងៃ​ជា​ប្រក្រតី​។ សូម​បងប្អូន​ប្រជាពលរដ្ឋ ផ្ដល់​សេចក្ដីទុកចិត្ត មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​សុខាភិបាល ជា​សេនាធិការ បានធ្វើការ​កិច្ចសហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​មជ្ឈមណ្ឌល​ប្រយុទ្ធ និង​ជំងឺឆ្លង​សហរដ្ឋអាមេរិក USCDC ក្នុង​ការចាត់វិធានកា​រ​ការការពារ​ទប់ស្កាត់​នៃ​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩ ក៏ដូចជា​បន្តការងារ​ផ្នែក​វេជ្ជសាស្ត្រ​ទៅលើ​ការងារ​នេះ​។​

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​មានប្រសាសន៍​បន្ត ដោយ​បាន​ធ្វើ​ការណែនាំ​ដល់​លោក​អភិបាលក្រុង ស្រុក មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​បន្ត​នូវ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ឲ្យបាន​ទូលំទូលាយ ជា​ពិសេស​ត្រូវ​ធ្វើ​ការពន្យល់ និង​ណែនាំ​អំពី​វិធានការ​ការពារ អនាម័យ​ផ្ទាល់ខ្លួន ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ទាំងអស់ ដើម្បី​ជៀសវាង​កុំឲ្យ​កើត​មាន​ជំងឺ​កូវី​ដ​១៩ ដែល​ជា​ជំងឺ​រាតត្បាត​ជា​សកល នៅ​ទូទាំង​ពិភពលោក​។​

​ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ បាន​បន្ត​ជម្រុញ​ដល់ លោក​អភិបាលក្រុង ស្រុក ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​សេចក្ដីប្រកា​សព័ត៌​​មាន​របស់​ក្រសួង​សុខាភិបាល​​បាន​ដាក់​ចេញ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ជា​ពិសេស​ត្រូវ​ធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ​ក្រុង ស្រុក​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​នៅ​មូលដ្ឋាន កុំឲ្យ​មាន​ការរើសអើង​លើ​ជនជាតិ​ខ្មែរ​ឥស្លាម​រឿង​ជំងឺ​កូវី​ដ​១៩​នេះ​៕

ph200321a1 ph200321a2 ph200321a3 ph200321a4

Filed in: ព័ត៌មានជាតិ
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.