ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖ ពលរដ្ឋគ្រប់ៗគ្នា អាចមានឆន្ទៈស្នេហាជាតិ មិនចាំបាច់ទាល់តែធ្វើបាតុកម្ម ទើបស្នេហាជាតិនោះទេ

ខេត្តកណ្តាល៖ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋគ្រប់ៗគ្នា អាចមានឆន្ទៈស្នេហាជាតិ មិនចាំបាច់ទាល់តែធ្វើបាតុកម្ម ទើបស្នេហាជាតិនោះទេ ។ ឯកឧត្តម នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដូច្នេះនៅក្នុងពិធី សំណេះសំណាលជាមួយកម្មករនិយោជិត សរុបជិត ២ម៉ឺននាក់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាពលរដ្ឋគ្រប់ៗគ្នា អាចមានឆន្ទៈ ស្នេហាជាតិ បានក្នុងការចូលរួមគ្រប់សកម្មភាពទាំងអស់ តាមរយៈការខិតខំប្រឹងប្រែងជួយខ្លួនឯង ជួយដល់ក្រុមគ្រួសារ ពីព្រោះការស្នេហាជាតិមិនចាំបាច់ទាល់តែបង្ហាញតាមរយៈការធ្វើបាតុកម្មនោះទេ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានបន្តថា ការខិតខំប្រឹងធ្វើការដោយសុចរិតរបស់បងប្អូន ប្រជាពលរដ្ឋគ្រប់ៗរូប ក្នុងការកសាងអនាគតខ្លួនឯង និងក្រុមគ្រួសារ នោះជាការស្នេហាជាតិហើយ ស្នេហាជាតិ គឺការខិតខំប្រឹងជួយខ្លួនឯង។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបច្ចុប្បន្ន បានកំពុងផ្ដោតទៅលើគោលដៅក្នុងការស្វះស្វែងរកទីផ្សារការងារ ដើម្បីបងប្អូនប្រជាពលរដ្ឋអាចបង្កើនសមត្ថភាព និងប្រាក់ចំណូល រួមចំណែកក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានថ្លែងអំពីគោលដៅសំខាន់របស់រាជរដ្ឋាភិបាល គឺការបង្កើតការងារធ្វើជូនពលរដ្ឋ។ ដើម្បីឲ្យជាតិខ្លាំង ត្រូវធ្វើឲ្យប្រជាជនខ្លាំង ៕FB_IMG_1693563123519 FB_IMG_1693563126328 FB_IMG_1693563128864 FB_IMG_1693563132429

You might like