ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- ឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណាង - សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរចុះពិនិត្យការ ស្ថាបនាស្ពានថ្មី - រដ្ឋបាលខណ្ឌដូនពេញ បានប្រារព្ធពិធីប្រគល់ និងទទួលប័ណ្ណសមធម៌គ្រួសារក្រីក្រក្នុងមូលដ្ឋានខណ្ឌដូនពេញ - រដ្ឋបាលខេត្តកំពត ចូលរួមប្រជុំតាមប្រព័ន្ធបញ្ជូនសារសម្លេង រូបភាព(Video Conference)នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ - ឯកឧត្តម វង សូតរដ្ឋ មន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាធ្វើសន្និសីទសារព័ត៌ មានស្ដីពីវឌ្ឍនភាព - ការរក្សាបាននូវភាពសម្បូរបែបនៃសិល្បៈបុរាណ គឺជាការផ្សារភ្ជាប់ដួងព្រលឹងបុព្វបុរស ជាមួយកូនខ្មែរបច្ចុប្បន្ននិងអនាគត។

សារាចរ​ណែនាំ​ស្ដី​ពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩

សព្វថ្ងៃ​នេះ​ជំងឺ​កូវី​ដ​១៩ កំពុង​រាតត្បាត​ជា​សកល​ពិសេស​កំពុង​មាន​ភាព​ធ្ងន់ធ្ងរ​នៅ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ ដែល​នាំឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ​។ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នេះ​រាជរដ្ឋាភិបាល​ដាក់​ចេញ​នូវ​វិធានការ​ដូចខាងក្រោម​៖

១-​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​កុំ​ធ្វើ​ដំណើរ​ទៅកាន់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ ប្រសិនបើ​មិន​មាន​ការចាំបាច់​បំផុត​ដែល​ខាន​ពុំ​បាន​។​

២-​គ្រប់​ក្រសួង​ស្ថាប័នរដ្ឋ​ទាំងអស់​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មន្ត្រីរាជកា​រ​បុគ្គលិក​គ្រប់​លំដាប់ថ្នាក់​ធ្វើដំណើរ​ចូលរួម​កិច្ចប្រជុំ​គ្រប់​ប្រភេទ​ទៅកាន់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​ឡើយ​។​

៣-​ក្នុង​ករណី​ចាំបាច់​ខានមិនបាន​ដែល​តម្រូវឲ្យ​មាន​តំណាង​របស់​កម្ពុជា​ចូលរួម​ប្រជុំ​នៅ​បណ្ដា​ប្រទេស​ដូច​បញ្ជាក់​ខាងលើ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នីមួយៗ​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ចាត់​តំណាង​ស្ថានទូត​ប្រចាំ​នៅ​ប្រទេស​ម្ចាស់ផ្ទះ​នៃ​ការប្រជុំ​ឲ្យចូល​រួម​ជំនួស​។​

៤-​ចំពោះ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងឡាយណា​ដែល​ទើប​វិល​ត្រឡប់​មកពី​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ ត្រូវ​ដាក់ខ្លួន​ឲ្យនៅ​ដាច់ដោយឡែក​ក្នុងរយៈពេល​១៤ ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ដែល​បាន​ត្រឡប់​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ស្រប​តាម​នីតិវិធី​កំណត់ដោយ​ក្រសួង​សុខាភិបាល​។​

​ទទួលបាន​សារាចរ​ណែនាំ​នេះ គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​សាធារណជន​ត្រូវ​ចូលរួម​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព និង​ដោយ​ស្មារតី​ទទួលខុសត្រូវ​។​

ph200316a1 ph200316a2

Filed in: ព័ត៌មានជាតិ
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.