នាព្រឹកថ្ងៃអង្គារ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគបាលខេត្តតាកែវ អញ្ជើញជួបសំណេះ សំណាលនឹងណែនាំដល់មន្ត្រីនគរបាលជាសិក្ខាមថ្មី ត្រូវយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងហ្វឹកហ៑ាត់រៀនសូត្រ ពីគ្រូឧទេសនៅសាលាឲ្យបានពិតប្រាកដនិងស្ទាត់ជំនាញច្បាស់លាស់ដើម្បីពេលត្រឡប់មកបម្រើការងារ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវវិញ ទើបទទួលបានប្រកដដោយប្រសិទ្ធិភាព តម្លាភាពខ្ពស់ និងក្លាយជាធនធានដែលមិនអាចខ្វះបានផងដែរ។
ការលើកឡើងរបស់លោកស្នរបស់ខេត្តតាកែវ បែបនេះក្នុងឱកាសដែលលោក ជួបសំណេះសំណាលជាមួយនិងសិក្ខា កាមចំនួន ៩៩ រូប នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមអោយសិក្ខាទាំងអស់ដែលត្រូវទៅរៀនវគ្គបណ្តុះបណ្តាលកម្រិតបឋម វិជ្ជាជីវ:នគរបាលជំនាន់ទី១៧
លើកទី២រយៈពេល៤ខែ ធ្វើយ៉ាងណាព្យាយាមរៀនសូត្រនៅសាលានគរបាលជាតិភូមិភាគ៣ ដែលស្ថិតនៅខេត្តកំពង់ស្ពឺ ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោស្នងការ ក៏បានឧបត្ថម្ភម៉ីចំនួន ២៩៧កេស ដល់សិក្ខាកាមទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានម៉ី ចំនួន៣កេសផងដែរ ៕