ឯកឧត្តមអភិបាលខេត្តអញ្ជើញចុះជួបសំណេះសំណាលជាមួយពលរដ្ឋដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺ អុតក្ដាម ជំងឺសារទឹក និងជំងឺដុំពក លើ សត្វគោ ក្របី នៅទូទាំងខេត្ត តាកែវ

ព្រឹកចន្ទ ទី៣១ ខែកក្ដដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីបើកយុទ្ធនានៃការផ្សព្វផ្សាយការចាក់វ៉ាក់សាំង ការពារជំងឺអុតក្ដាម ជំងឺសារទឹក និងជំងឺដុំពកទៅលើសត្វគោ ក្របី ដែលនៅតាមបណ្ដាភូមិ ឃុំ សង្កាត់ និង ក្រុង ស្រុក នៅទូទាំងខេត្តតាកែវ ដែលបានរៀបចំធ្វើឡើងដោយការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្តតាកែវ។

ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោក ញ៉ឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត លោក កង អាណាន់ អភិបាលក្រុង លោក ថៃ លី ប្រធានការិយា ល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ ព្រមទាំងមន្រ្តីជំនាញ មានលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស មកពីវិទ្យាស្ថានពហុកបច្ចេកទេសភូមិភាគតេជោសែនតាកែវផងដែរ។

យោងតាមការបញ្ជាក់ពី លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យបាល បានឱ្យដឹងថា ការចុះចាក់វ៉ាក់ សាំងជំងឺសារទឹក ជំងឺអុតក្ដាម និងជំងឺដុំពក ដល់គោ ក្របី របស់បងប្អូនប្រជាពលរដ្ឋ មន្រ្តីបសុពេទ្យខេត្ត បានចុះចាក់វ៉ាក់សាំងបានជំងឺដុំពក សរុបចំនួន ៩៥៦២ក្បាល ជំងឺអុតក្ដាម សរុបចំនួន សត្វគោ ១៣១០១ក្បាល សត្វក្របី ៧១ក្បាល និងជំងឺសារទឹក សត្វគោ បានចំនួន ៤៧៩២ក្បាល និងសត្វក្របី ចំនួន ៥១៥ក្បាល។

លោកថែ លី បានបន្ថែមថា កន្លងមកមន្រ្តីការិយាល័យបសុព្យា បាលខេត្ត បានចុះបាញ់ថ្នាំសំលាប់មេរោគការពារជំងឺផ្សេងៗ លើសត្វចិញ្ជឹមរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមផ្ទះ និងនៅតាមកសិដ្ឋានមួយចំនួននៅទូទាំងខេត្តផងដែរ ៕FB_IMG_1690779386517 FB_IMG_1690779391637 FB_IMG_1690779410903 FB_IMG_1690779401161 FB_IMG_1690779404851 FB_IMG_1690779425875 FB_IMG_1690779430028

You might like